[វីដេអូ] Ep.164 ប្រធានបទ៖ ការហូរឈាមច្រមុះ

ការហូរឈាមច្រមុះគឺជាការហូលឈាមដែលមានប្រភពមកពីច្រមុះម្ខាង ឬក៏ទាំងសងខាង។ ការហូរឈាមច្រមុះ កើតឡើងនៅផ្នែកខាងក្រៅច្រើនជាង ជាធម្មតារន្ធច្រមុះរបស់យើងចែកចេញជាពីរ ខាន់គ្នាដោយឆ្អឹងខ្ចីឬក៏មានកន្លែងតំបន់ដែលសើមផ្តុំដោយសសៃឈាមតូចៗងាយក្នុងការប៉ះទង្គិចឬក៏រហែកផងដែរ។

 
[វីដេអូ] Ep.164 ប្រធានបទ៖ ការហូរឈាមច្រមុះ

នៅពេលដែលសរសៃឈាមតូចនៅក្នុងច្រមុះត្រូវបានប៉ះទង្គិច វានឹងធ្វើឲ្យហូរឈាមច្រមុះ។ជាពិសេសក្មេងៗដែលរត់លេងហាលថ្ងៃឬញុំាទឹកពុំបានគ្រប់គ្រាន់ក៏អាចបណ្ដាលឲ្យហូរឈាមច្រមុះដូចគ្នា។​

កត្តាប្រឈម

ការហូរឈាមច្រមុះមិនបានចោទជាបញ្ហាធ្ងន់ធ្ងរនោះទេ កត្តាប្រឈមមានដូចជា ការប៉ះទង្គិចខួរក្បាលដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍។​ ចំណែកកត្តាមួយទៀត អ្នកជំងឺលើសឈាមដែលបណ្ដាលឲ្យការហូរឈាមឈានទៅដល់ការប៉ះពាល់ដ៍អាយុជីវិតផងដែរ។​

 

មូលហេតុអ្វីខ្លះដែលបណ្ដាលអោយហូរឈាមច្រមុះ?

មូលហេតុដែលបណ្ដាលអោយហូរឈាមច្រមុះ កើតឡើងដោយសារកត្តាផ្សេងៗរួមផ្សំគ្នាមានដូចជា ការប៉ះទង្គិចខួរក្បាល ការយកដៃទៅប៉ះនៅតំបន់ច្រមុះ ការស្ថិតក្រោមកម្ដៅថ្ងៃ និង​ការពិសារទឹកពុំបានគ្រប់គ្រាន់។​ ចំពោះស្ត្រីដែលមានផ្ទៃពោះធ្វើឲ្យសម្ពាធឈាមរបស់គាត់កើនឡើងដែលអាចបណ្តាលឲ្យមានការហូរឈាមច្រមុះផងដែរ។

ការព្យាបាល

ចំពោះការព្យាបាលការហូរឈាមច្រមុះ សូមឲ្យអ្នកជម្ងឺអង្គុយចុះអោនចុះក្រោម ដើម្បីងាយស្រួលឲ្យឈាមហូរចេញពីច្រមុះរបស់គាត់ ​រួចយកដៃច្បូតឈាមចេញពីច្រមុះឲ្យអស់ ហើយយកដៃខ្ទប់ចុងច្រមុះ១០ទៅ១៥នាទៅដើម្បីកុំអោយឈាមហូរមកបន្តទៀត។ អំឡុងពេលហ្នឹង យើងអាចយកទឹកកកមកស្អំនៅគល់ច្រមុះប្រហែល១០ទៅ១៥នាទីបានដូចគ្នា។​

ជាចុងក្រោយ ប្រសិនបើលោកអ្នកមានកូនដែលហូរឈាមច្រមុះ លោកអ្នកគួរពិនិត្យមើល ថាតើការហូរឈាមរបស់គាត់ បណ្ដាលមកពីមូលហេតុអ្វី? សូមកុំប្រើប្រាស់ថ្នាំដែលមិនមានការប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញ៕