[វីដេអូ] Ep. 125 ប្រធានបទ៖ជំងឺឆ្កួកជ្រូក

ជំងឺឆ្កួតជ្រូក គឺជាជំងឺមួយដែលមានអាការ: កន្ត្រាក់ដោយឯងៗចាប់ពី២ដងឡើងទៅដែលលើកទី១និងទី២មានចន្លោះយ៉ាងតិច២៤ម៉ោង ឬម្យ៉ាងទៀតអ្នកជំងឺមានការប្រកាច់ញឹកញាប់តែម្ដង។ ប៉ុន្តែនៅពេលចាប់ចង្វាក់ខួរក្បាលទៅបានរកឃើញថាមានបញ្ហាមិនប្រក្រតីមួយចំនួនដែលកើតមានឡើងដែលជាសញ្ញារបស់ជំងឺនេះ។

 
[វីដេអូ] Ep. 125 ប្រធានបទ៖ជំងឺឆ្កួកជ្រូក

រោគសញ្ញា

ជាទូទៅរោគសញ្ញាដែលកើតមានឡើងចំពោះជំងឺនេះគឺមានទម្រង់ច្រើន មានតាមដំណាក់កាលរបស់ជំងឺផ្សេងៗគ្នា។ មានទម្រង់ខ្លះអ្នកជំងឺមានការកន្រ្តាក់នៅផ្នែកណាមួយនៃរាងកាយរបស់គាត់ នៅពេលកន្រ្តាក់អ្នកជំងឺខ្លះដឹងខ្លួននិងខ្លះមិនបានដឹងខ្លួន។

មូលហេតុនៃជំងឺឆ្កួតជ្រូកនេះ​ក៏អាចជាកត្តាតំណពូជផងដែរ ប៉ុន្តែបើតាមការស្រាវជ្រាវគឺមានភាគតិចតែប៉ុណ្ណោះ។

មូលហេតុមួយចំនួនទៀតដែលបណ្តាលឲ្យមានជំងឺឆ្កួតជ្រូកមានដូចជា៖

  • ធ្លាប់មានគ្រោះថ្នាក់ប៉ះពាល់ដល់ក្បាល
  •  ធ្លាប់រលាកខួរក្បាល រលាកស្រោមខួរក្បាល
  • ការពិសារគ្រឿងស្រវឹងច្រើនពេកឬប្រើថ្នាំញៀនផ្សេងៗ។

កត្តាប្រឈម

ចំពោះផលវិបាក និងកត្តាប្រឈម​នៅពេលមានជំងឺឆ្កួតជ្រូក អ្នកជំងឺអាចមានអារម្មណ៍ថាបាក់ទឹកចិត្តជាពិសេសពីសង្គមខាងក្រៅអ្នកដែលនៅជុំវិញខ្លួន។ អ្វីដែលគ្រោះថ្នាក់នោះគឺជំងឹនេះយើងមិនបានដឹងមុនថានឹងមានសកម្មភាពប្រកាច់នៅពេលណានោះទេ។ ដូចនេះសូមប្រុងប្រយ័ត្នចំពោះជំងឺនេះ កុំនៅទីស្ងាត់ម្នាក់ឯងព្រោះអាចគ្រោះថ្នាក់។

ការព្យាបាល

ចំពោះវិធីសាស្រ្តព្យាបាលជំងឺឆ្កួតជ្រូក ៨០%នៃការប្រកាច់របស់អ្នកជំងឺបានប្រើប្រាស់ថ្នាំហើយកាត់បន្ថយនៃការប្រកាច់និង​២០%ផ្សេងទៀតអ្នកជំងឺត្រូវការការតាមដានដើម្បីធ្វើការដោះដូរថ្នាំ បន្ថែមថ្នាំដើម្បីគ្រប់គ្រងការប្រកាច់ ទៅតាមស្ថានភាពអាការ:របស់អ្នកជំងឺ។

​គួររម្លឹកថា អ្នកមានជំងឺឆ្កួតជ្រូកសូមកុំមានការបាក់ទឹកចិត្ត ទោះបីជាជំងឺនេះមានការប្រើប្រាស់ថ្នាំរយៈពេលយូរក៏ដោយ សូមអ្នកនៅជុំវិញខ្លួន និងក្រុមគ្រួសារ ព្យាយាមយកចិត្តទុកដាក់អ្នកជំងឺឲ្យបានខ្ពស់បំផុតដើម្បីចៀសវាងបញ្ហាផ្សេងៗដែលកើតមានឡើង៕

សូមទស្សនាវីដេអូខាងក្រោម៖