[វីដេអូ] Ep.190 ប្រធានបទ៖ ជំងឺរលាកថើ្លម

ជំងឺរលាកថើ្លមគឺជាជំងឺមួយប្រភេទដែលឆ្លងតាមរយ:ការពិសារគ្រឿងស្រវឹង បាក់តេរី វីរុសផ្សេងៗ ពពួកព្រូន ពពួកបារ៉ាសាយ ការពិសារថ្នាំមិនមានបញ្ជាក់បញ្ជាត្រឹមត្រូវឬការកើនឡើងជាតិដែកហួសកម្រិត។

 
[វីដេអូ] Ep.190 ប្រធានបទ៖ ជំងឺរលាកថើ្លម

មេរោគរលាកថ្លើមអាចឆ្លងតាមរយៈ

  • វត្ថុដែលមុតស្រួច
  • ការរួមភេទ ដែលមានដៃគូមានផ្ទុកមេរោគរលាកថ្លើម
  • ការប្រើប្រាស់សំភារ:រួមគ្នា
  • ការចាក់សាក់ឆ្លងតាមរយ:ឧបករណ៍ប្រើប្រាស់ផ្សេងៗ
  • ចំណីអាហារមិនស្អាត ឬមានជាតិគីមី
  • មេរោគនៅជាប់ដៃដែលមិនស្អាត

ជំងឺរលាកថ្លើមមាន ៥ប្រភេទគឺជំងឺរលាកថ្លើមប្រភេទ A B C D និង E។

កត្តាដែលបង្កឲ្យកើតជាជំងឺក្រិនថ្លើម គឺដោយសារតែមេរោគការរលាកថ្លើមរុំារ៉ៃដែលមិនបានទៅធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

រោគសញ្ញា

  • ក្អួតចង្អោរ
  • វិលមុខ
  • ក្តៅខ្លួន
  • ស្បែកឡើងលឿង
  • រមាស់ជាដើម
  • អស់កម្លាំងល្ហិតល្ហៃ

កត្តាប្រឈមជំងឺរលាកថ្លើមអាចវិវឌ្ឍន៍យ៉ាងលឿនប្រសិនបើមិនបានព្យាបាលទាន់ពេលវេលាអាចប្រឈមឲ្យកើតជំងឺមហារីកថ្លើម ជំងឺទាចទឹក និងជំងឺក្រិនថ្លើម។

ដូច្នេះអ្នកគួរត្រូតពិនិត្យតាមដានសុខភាពជារៀងរាល់ឆ្នាំ និងចាក់វាំងសុំាងការពារជំងឺរលាកថ្លើម៕