[វីដេអូ] Ep.193 ប្រធានបទ៖ មូលហេតុអី្វខ្លះធើ្វឲ្យបុរសឆាប់ចេញទឹកកាម?
ការរួមភេទដែលចាប់បង្ខំក៏អាចបណ្តាលឲ្យបុរសចេញទឹកកាមផងដែរ។
មានកត្តាជាច្រើនដែលបណ្តាលឲ្យបុរសឆាប់ចេញទឹកកាមមានដូចជា៖
- បញ្ហាសុខភាព
- ការរួមភេទដែលចាប់បង្ខំ
- បម្រែបម្រួលអរម៉ូន
- ការឡើងទម្ងន់
- អ្នកមានជំងឺប្រចាំកាយ ដូចជា ជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែម
- ស្រ្តេស ឬថប់បារម្ភ
- បុរសមានស្បែកគ្របចុងលិង្គ
កត្តាប្រឈម
- ប៉ះពាល់ទៅដល់ក្តីសុខរបស់ដៃគូ
- ខ្សោយផ្លូវភេទ
- ប៉ះពាល់ផ្លូវចិត្ត និងធ្វើឲ្យចំណង់ផ្លូវភេទខ្ពស់។
ចំពោះរបបអាហារដែលល្អសម្រាប់សុខភាពផ្លូវភេទមានដូចជា ត្រី បន្លែ សាច់ ស៊ុត អាហារសមុទ្រ ផ្លែឈើ និងញុំាវីតាមីនបន្ថែម។
ដើម្បីកាត់បន្ថយបញ្ហាឆាប់ចេញទឹកកាមបុរសៗ គួរហាត់ប្រាណជាប្រចាំ គេងឲ្យបានគ្រប់គ្រាន់ ញុំាអាហារដែលល្អសម្រាប់សុខភាព កាត់បន្ថយស្រ្តេស និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញ៕