CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.59 ប្រធានបទ៖ ការរំលូតកូនញឹកញាប់
ការរំលូត គឺជាការបញ្ចប់ជីវិតនៃគភ៌ មានន័យថាការរំលូតឬបញ្ចប់មុនពេលកំណត់។ កត្តាដែលឈានទៅដល់ការរំលូតនោះគឺមានមូលហេតុជាច្រើនរួមផ្សំគ្នាដោយសារតែ គភ៌គ្មានការលូតលាស់បន្តទៀតដូច្នេះហើយទើបធ្វើឲ្យមានការរំលូត កត្តាខ្លះទៀតចំពោះស្រ្តីមួយចំនួន គឺត្រូវបានគេរំលោភទើបប្រឈមមុខនឹងរំលូតកូនតែម្តង ឬកត្តាជីវភាពគ្រួសារ។
ការរំលូតកូនមានពីរប្រភេទ គឺ៖
- ការរំលូតកូនដោយប្រើឧបករណ៍
- ការរំលូតកូនដោយមិនប្រើឧបករណ៍
ជាទូទៅការរំលូតកូន គឺអាចនឹងមានសុវត្ថិភាពប្រសិនបើយើងបានយល់ដឹងច្បាស់អំពីវិធីសាស្ត្រនៃការរំលូតកូន និងស្វែងរកអ្នកជំនាញច្បាស់លាស់។ ម្យ៉ាងទៀតក៏ត្រូវផ្តោតទៅកត្តាអាយុនៃគភ៌ដែលគាត់ចង់រំលូតផងដែរ។
ចំពោះផលវិបាកនៃការរំលូតកូនញឹកញាប់ គឺបញ្ហាចម្បងនោះគឺសុខភាពស្ត្រីតែម្ដង អាចនឹងធ្វើអោយមានអាការៈហេវហត់ អស់កម្លាំងរុំាំរ៉ៃ ឈឺពោះរ៉ាំរ៉ៃ រហែកមាត់ស្បូន ឆ្លងរោគផ្សេងៗ និងផលវិបាកទៅថ្ងៃក្រោយដូចជា ការខូចខាតស្បូន ឬ គ្មានកូន។
ដើម្បីការពារឬជៀសវាងនៅបញ្ហាផ្សេងៗ ដូច្នេះប្រសិនបើស្ត្រីចង់ធ្វើការរំលូតកូនគឺត្រូវតែទៅជួប ពិភាក្សាជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ជាមុនសិន មិនត្រូវទៅធ្វើការរំលូតកូនដោយ លួចលាក់ ឬដោយចិត្តឯងនោះទេ ព្រោះវាអាចប្រឈមមុខនឹងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតដែលអាចកើតឡើងជាយថាហេតុ៕
សូមទស្សនាវីដេអូខាងក្រោម៖