CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.58 ប្រធានបទ៖ កូនបង្កកំណើតក្រៅស្បូន
កូនក្រៅស្បូន គឺជាការតាំងនៅរបស់កូនខុសទីតាំង ដូចជា នៅដៃស្បូន ឬនៅកស្បូនជាដើម។ ជាទូទៅស្រ្តីដែលបង្កកំណើតក្រៅស្បូនជាស្ត្រីដែលមានអាយុចាប់ពីលើ ៣៥ឆ្នាំឡើង ហើយការបង្កកំណើតរបស់គាត់ខុសពីទម្រង់ធម្មតាហៅថា ការបង្កកំណើតក្រៅស្បូន។
កត្តាដែលបណ្តាលអោយមានការបង្កកូនក្រៅស្បូន គឺដោយសារស្ត្រីខ្លួនឯងផ្ទាល់មានបញ្ហា ជាមួយរោគស្រ្តីមួយចំនួន អ្នកខ្លះមានការរលាកដៃស្បូន ការបង្ករោគផ្សេងៗ ជំងឹកាមរោគជាដើម។ ម្យ៉ាងវិញទៀតដោយសារស្ត្រីគាត់ឆាប់ប្រឡូកក្នុងការរួមភេទនៅអាយុតិចពេក និងមានជំងឺពីកំណើត។
រោគសញ្ញាចំពោះស្រ្តីបង្កកំណើតក្រៅស្បូន បន្ទាប់ពីបាត់រដូវហើយ អ្វីដែលត្រូវធ្វើមុនគេបំផុតនោះ គឺត្រូវតេស្តទឹកនោមមុនគេ ដើម្បីប្រាកដថាមានកូនឬអត់។ នៅពេលដឹងថាខ្លួនមានកូនហើយ មានបញ្ហាចេះតែចុកពោះខ្លាំង ឬក៏ធ្លាក់ឈាមរុំាំរៃ សញ្ញាទាំងអស់នេះហើយដែលស្រ្តីត្រូវតែមកជួបជាមួយនឹងគ្រូពេទ្យដែលមានជំនាញភ្លាមៗ។
ការបង្កកំណើតក្រៅស្បូន អាចមានផលប៉ះពាល់ដល់អាយុជីវិតបាន ប្រសិនបើក្នុងករណីដែលស្រ្តីធ្លាក់ឈាមខុសពីធម្មតាខ្លាំង និងមានបញ្ហាចុកខ្លាំង។ ដូច្នេះប្រសិនបើស្រ្តីមានគំរោងចង់បានកូន និងជៀសផុតពីបញ្ហាផ្សេងនោះ គួរតែមកពិនិត្យសុខភាព និងជួបជាគ្រូពេទ្យដែលមានជំនាញដើម្បីទទួលបានការប្រឹក្សាដ៏ត្រឹមត្រូវមុនពេលយកបុត្រ។
ជាចុងក្រោយសូមស្រ្តីទាំងអស់ដែលស្ថិតនៅក្នុងវ័យបន្តពូជ ឬកុមារីគួរតែចាប់ផ្តើម យកចិត្តទុកដាក់ទៅលើសុខភាពខ្លួនឯងអោយបានល្អ ត្រួតពិនិត្យសុខភាពជាប្រចាំដើម្បីជៀសវាងបញ្ហាផ្សេងៗដែលអាចបង្ករហូតទៅដល់គ្រោះថ្នាក់ប៉ះពាល់ដល់លូតលាស់ និងអាយុជីវិតផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖