[វីដេអូ] Ep.16 # ជំងឺទឹកនោមផ្អែម និងផ្លូវចិត្ត

ជំងឺទឹកផ្អែមមិនមែនជាជំងឺឆ្លងទេ ដូចនេះក្រុមគ្រួសារមិនចាំបាច់ភិតភ័យ ឬព្រួយបារម្ភអំពីការឆ្លងនោះទេ ។ប៉ុន្តែអ្នកជំងឺត្រូវដឹងច្បាស់អំពី អាហារណាដែលគួរទទួលទាន និងមិនគួរទទួលទាន ដោយគោរពតាមវិជ្ជបញ្ជារបស់គ្រូពេទ្យ។ លើសពីនេះអ្នកជំងឺ ឬសមាជិកក្រុមគ្រួសារ ត្រូវតាមដានជួសជាតិស្ករឲ្យអ្នកជំងឺឲ្យបានទៀងទាត់ជាប្រចាំ។ ចំណែកអ្នកមិនទាន់មានជំងឺក៏ត្រូវប្រុងប្រយ័ត្នផងដែរ។ចំពោះបញ្ហាផ្លូវចិត្ត យើងមិនអាចទុកអ្នកជំងឺទឹកនោមផ្អែមឲ្យស្ថិតនៅស្ថានភាពនេះទេ ត្រូវមានការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពីក្រុមគ្រួសារផងដែរ។

 
[វីដេអូ] Ep.16 # ជំងឺទឹកនោមផ្អែម និងផ្លូវចិត្ត

កត្តាប្រឈម

ជំងឺទឹកនោមផ្អែមអាចពាក់ព័ន្ធទៅនឹងចំនីអាហារដែលអ្នកទទួលទាន ប៉ុន្តែវាមិនមែនជាកត្តាចំបងនោះទេ ហើយអ្នកជំងឺក៏មិនត្រូវមិនយកទុកដាក់ក្នុងការទទួលចំនីអាហារនោះដែរ។​ ត្រូវទទួលយកជំងឺរុំារ៉ៃមួយនេះដោយការព្យាបាល ប្រើឳសថ ការហាត់ប្រាណជាដើម​។

ការព្យាបាល

ជំងឺទឹកនោមផ្អែមមិនអាចប្រឈមធ្វើឲ្យអ្នកជំងឺបាត់បង់អាយុជីវិតភ្លាមៗទេ ប្រសិនបើអ្នកស្វែងរកការប្រឹក្សាដ៏ត្រឹមត្រូវជាមួយនឹងក្រុមគ្រូពេទ្យដែលទុកចិត្តបាននិងនៅជិតអ្នក។

ចំពោះអ្នកចង់បានសុខភាពល្អត្រូវហាត់ប្រាណ ប្រុងប្រយ័ត្នចំពោះការញុំាអាហារ ជៀសវាងអាហារដែលមានជាតិខ្លាញ់ និងបញ្ឈប់ការជក់បារី។

វិធីសាស្ត្រក្នុងការថែទាំ

បច្ចេកវិទ្យាអាចព្យាបាលអ្នកជំងឺបានយ៉ាងច្រើន ដូចជាកម្មវិធីនៅក្នុងទូរស័ព្ទអាចជួយ ដូចជា អាចឲ្យអ្នកជំងឺស្វែងយល់អំពីការថែទាំខ្លួន ការព្យាបាល វិធីសាស្ត្រក្នុងការចាក់ថ្នាំ Insulin វិធីសាស្ត្រក្នុងការថែទាំជើង អាចកត់ត្រាស្ថានភាពរបស់អ្នកជំងឺយកទៅឲ្យគ្រូពេទ្យ និងផ្តល់ចំណេះដឹងផ្សេងៗទៀត។

ជាក់ស្តែងដូចជាកម្មវិធីកំណត់ត្រាទឹកនោមផ្អែម គឺផ្តល់ចំណេះដឹងជាច្រើន។លោកអ្នកអាចទាញយកបានតាមប្រព័ន្ធប្រតិបតិ្តការ android និង ios ។នៅលើទូរស័ព្ទដៃរបស់អ្នកដោយគ្រាន់តែវាយពាក្យ CarnetDia ឬទឹកនោមផ្អែម។

ក្នុងកម្មវិធីនេះផ្តល់ព័ត៌មានពិតៗ ជាវីដេអូ រូបភាព អត្ថបទ បន្ថែមពីនេះអ្នកអាចកត់ត្រានៅក្នុងទូរស័ព្ទ រួចផ្ញើរទៅកាន់គ្រូពេទ្យដែលអ្នកប្រឹក្សាជាមួយ។ ម្យ៉ាងវិញទៀតវាក៏ជាកម្មវិធីដែលប្រើប្រាស់សំរាប់ទំនាក់ទំនងជាមួយគ្រូពេទ្យនិងអ្នកជំងឺ។

 អត្ថប្រយោជន៍នៃការបង្កើតកម្មវិធីនេះ គឺផ្តល់ចំណេះដឹងដល់ក្រុមគ្រួសារឲ្យមានការយកចិត្តទុកចំពោះអ្នកជំងឺ ដែលមានវ័យចំណាស់ ពួកគាត់អាចប្រើបច្ចេកវិទ្យាជួយអ្នកជំងឺបាន។ បន្ថែមពីនេះនៅក្នុងកម្មវិធីនេះបានផ្តល់នៅព័ត៌មានពិត និងចំណេះដឹងទាំងអ្នកមើលថែទាំអ្នកជំងឺ និងអ្នកជំងឺ។

 

សារដ៏មានសារ:ប្រយោជន៍

ជំងឺទឹកនោមផ្អែមគឺជាជំងឺរុំារ៉ៃ ដូចនេះអ្នកត្រូវរស់នៅប្រកបដោយភាពវ័យឆ្លាត ស្វែងយល់ពីអ្វីដែលមានការវិវឌ្ឍទៅមុខ តាមស័មយបច្ចេកវិទ្យា ឳសថថ្មីៗ សូមប្រឹក្សាជាមួយគ្រូពេទ្យជាប្រចាំដែលស្ថិតនៅជិតលោកអ្នក ដើម្បីឲ្យរស់នៅមានសុខភាពល្អ រស់នៅយូរអង្វែង៕

សូមទស្សនាវីដេអូដូចខាងក្រោម៖

 

 

ប្រភព: វេជ្ជបណ្ឌិត ស៊ុំ សត្ថា