[វីដេអូ] # Ep.72 រឿងដែលស្ត្រីមានផ្ទៃពោះគួរ និងមិនគួរធ្វើ

ក្នុងអំឡុងពេលមានគភ៌ស្រ្តីមានផ្ទៃពោះគួរប្រុងប្រយ័ត្នមុនពេលធ្វើសកម្មភាពផ្សេងៗ ឬញុំាអាហារណាក៏ដោយក៏ត្រូវប្រុងប្រយ័ត្នត្រួតពិនិត្យឲ្យបានម៉ត់ចត់មុនពេលទទួលទាន ពីព្រោះដើម្បីឲ្យមានសុខភាពល្អទាំងម្តាយនិងកូននៅក្នុងផ្ទៃ។

 
[វីដេអូ] # Ep.72 រឿងដែលស្ត្រីមានផ្ទៃពោះគួរ និងមិនគួរធ្វើ

ដូចនេះយើងសូមចែករំលែកនូវចំណុចទាំងនេះដែលស្រ្តីមានផ្ទៃពោះគួរ និងមិនគួរធ្វើក្នុងអំឡុងពេលមានគភ៌

១ ញុំាអាហារសំបូរជាតិវីតាមីន

ការទទួលទានរបបអាហារដែលមានតុល្យភាពសម្បូរទៅដោយជាតិវីតាមីន និងសារធាតុរ៉ែ គឺជារឿងមួយដ៏ល្អបំផុតក្នុងការផ្តល់ឱ្យរាងកាយរបស់អ្នកនូវសារធាតុចិញ្ចឹមដែលជួយឲ្យមានសុខភាពល្អ ដើម្បីទ្រទ្រង់ទារកដែលកំពុងលូតលាស់ និងការពារពីជំងឺផ្សេងៗ។

២ គេងឱ្យបានគ្រប់គ្រាន់

នៅពេលមានផ្ទៃពោះគឺទាមទារគេងឲ្យបានគ្រប់គ្រាន់ ។ព្រោះនៅពេលដែលអស់កម្លាំងក៏ជាសញ្ញាបង្ហាញថាអ្នកត្រូវសំរាកផងដែរ។ ដូចនេះស្រ្តីមានផ្ទៃពោះគួរកំណត់ពេលគេងឲ្យបានទៀងទាត់ អ្នកគួរគេងយ៉ាងហោច ៧-៩ម៉ោងជារៀងរាល់យប់។

៣ ចាក់ថ្នាំផ្តាសាយ

វ៉ាក់សាំងការពារអ្នក ក៏ដូចជាទារកដែលកំពុងលូតលាស់​ ហេតុនេះស្ត្រីគួរចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ មុនពេលមានផ្ទៃពោះ ពីព្រោះប្រសិនបើអ្នកឆ្លងជំងឺគ្រុនផ្តាសាយអំឡុងពេលមានផ្ទៃពោះ អាចមានហានិភ័យនិងផលប៉ះពាល់ធ្ងន់ធ្ងរជាងស្ត្រីដែលមិនមានផ្ទៃពោះ។

ចំណែករឿងដែលស្រ្តីមានផ្ទៃពោះមិនគួរធ្វើមានដូចជា

១ កុំបរិភោគអាហារឆៅ

អាហារមានដូចជាសាច់ឆៅ ស៊ុតឆៅ និងមិនទាន់ឆ្អិន មានហានិភ័យនៃជំងឺផ្សេងៗ ដូចជាធ្វើឲ្យរាគរុស វិលមុខ ក្អួតចង្អោលជាដើម។ដូចនេះស្រ្តីមានផ្ទៃពោះគួរទទួលទាននិងផឹកទឹកដែលឆ្អិនល្អអំឡុងពេលមានផ្ទៃពោះ ។

២ កុំបរិភោគផលិតផលដែលគ្មានសារធាតុចិញ្ចឹម

កាល់ស្យូមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទារកដែលកំពុងលូតលាស់ ប៉ុន្តែអ្នកម្តាយគួរប្រុងប្រយ័ត្ននិងជៀសរើសផលិតផលណាដែលត្រឹមត្រូវមានសារធាតុចិញ្ចឹមនឹងផ្តល់អត្ថប្រយោជន៍ទៅដល់សុខភាព។

៣ កុំអង្គុយយូរក្នុងអាងទឹកក្តៅ ឬសូណា

បរិយាកាសដែលមានកំដៅខ្ពស់នៃអាងទឹកក្តៅ អាងហែលទឹក និងសូណាអាចមានគ្រោះថ្នាក់ខ្លាំង សម្រាប់ស្រ្តីមានផ្ទៃពោះដែលចង់ហែលទឹកយូរ ឬត្រាំរយ:ពេលយូរ។

ការស្រាវជ្រាវបានបង្ហាញថា ក្នុងកំឡុងត្រីមាសដំបូងស្រ្តីមានផ្ទៃពោះធ្វើរឿងទាំងនោះ អាចបង្កើនហានិភ័យនៃការរលូតកូនទ្វេដង។ ព្រោះការត្រាំក្នុងទឹកក្តៅអាចបង្កើនសីតុណ្ហភាពរាងកាយ ហើយបណ្តាលឱ្យមានបញ្ហាដល់ទារក រួមទាំងការបង្កើនហានិភ័យនៃពិការភាពពីកំណើតផងដែរ។ដូចនេះស្រ្តីផ្ទៃពោះមិនគួរអង្គុយ ឬងូតទឹកយូរក្នុងអាងទឹកក្តៅ ឬសូណាទេ៕