រោគសញ្ញានៃការឆ្លងជំងឺកូរ៉ូណាទៅតាមថ្ងៃនីមួយៗ
ដោយសារតែជំងឺកូវីដ១៩ពិភពលោកកំពុងតែសស្រាក់សស្រាំដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ទន្ទឹមនឹងនោះមានមនុស្សជាច្រើនដែលមិនបានដឹងថាខ្លួនមានផ្ទុកនៅវីរុសកូរ៉ូណា ឬ អត់ ដូច្នេះដើម្បីបានដឹងថាអ្នកមានអាការ:នៃការឆ្លងវីរុសកូវីដ ឬ អត់ យើងសូមបង្ហាញនៅរោគសញ្ញាមួយចំនួនដែលបង្ហាញថាអ្នកកំពុងផ្ទុកនៅវិរុសកូវីដដូចខាងក្រោម៖
                        ថ្ងៃទី១ ដល់ថ្ងៃទី៣
- មានរោគសញ្ញាដូចជម្ងឺផ្តាសាយ
 - រលាកបំពង់កបន្តិចបន្តួច
 - មិនក្តៅខ្លួន, មិនធ្វើអោយអស់កំលាំង នៅតែអាចញុំាអាហារបានធម្មតា
 

ថ្ងៃទី៤
- ចាប់ផ្តើមឈឺបំពង់កអាចមានក្អួត
 - ចាប់ផ្តើមបាត់សំលេង (ស្អកក)
 - កម្តៅខ្លួនក្តៅឡើងបន្តិច ៣៦.៥ អង្សារ
 - ចាប់ផ្តើមធុញនឹងចំណីអាហារ
 - ឈឺក្បាលបន្តិចបន្តួច
 - រាគ
 

ថ្ងៃទី៥
- ឈឺបំពង់កបាត់បង់សំលេងខ្លាំងឡើងៗ
 - រាងកាយឡើងកំដៅបន្តិចពី ៣៦.៥ - ៣៦.៧ អង្សារ
 - ក្នុងខ្លួនអស់កំលាំង មានអារម្មណ៍ឈឺឆ្អឹងសន្លាក់
 
* ក្នុងអំឡុងពេលនឹងពិបាកក្នុងការបែងចែកថាតើផ្តាសាយ ឬ កូរ៉ូណា

ថ្ងៃទី៦
- ចាប់ផ្តើមក្តៅខ្លួន
 - ក្អកមានស្លេសរឺក្អកមាន់
 - ឈឺបំពង់កពេលដែលញុំាអាហារ និយាយរឺលេបទឹកមាត់
 - អស់កម្លាំងក្អួតចង្អោ
 - ពិបាកដកដង្ហើម
 - ឈឺខ្នង, ឈឺម្រាមដៃ
 - រាគក្អួត
 

ថ្ងៃទី៧
- ចាប់ផ្តើមក្តៅខ្លួនខ្លាំងកម្តៅឡើងពី ៣៧.៤ -៣៧.៨ អង្សារ
 - ក្អកខ្លាំងឡើង
 - រាគខ្លាំង
 - ក្អួតចង្អោ
 

ថ្ងៃទី៨
- ក្តៅខ្លួនខ្លាំង ៣៩ អង្សារ
 - ពិបាកដកដង្ហើមខ្លាំងឡើងៗ
 - ពេលដកដង្ហើមមានអារម្មណ៍ថាធ្ងន់ក្នុងទ្រូង
 - ឈឺក្បាល, ឈឺឆ្អឹងសន្លាក់នឹងឆ្អឹងខ្នង
 - ក្អកខ្លាំងឡើងជាប់ៗគ្នា បាត់សម្លេង
 

ថ្ងៃទី៩
- រោគសញ្ញាខាងលើមិនផ្លាស់ប្តូរកាន់តែខ្លាំងឡើងៗ
 - ក្តៅខ្លួនចុះឡើងៗ
 - ក្អកខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ
 

*ក្នុងអំឡុងពេលនេះគួរតែទៅពិនិត្យធ្វើតេស្តឈាមឬថតសួត។
*អាការ:ទាំងនេះអាចផ្លាស់ប្តូរអាស្រ័យទៅតាមសុខាភាពរបស់មនុស្សមា្នក់ អ្នកខ្លះមានសុខភាពល្អ ១០-១៤ ថ្ងៃទើបចេញរោគសញ្ញា ចំណែកអ្នកខ្លះខ្សោយអាចចេញរោគសញ្ញាពី ៤-៦ថ្ងៃ៕
ប្រភពក្រុមគ្រូពេទ្យ៖ (Sanilesson and Yomidr) ដោយ៖ជា បញ្ញា




                                
                            











        
        
        
        
        
        
        
        
        
        
        
        
        
        
        
        
        
        

								
								
								
								
								
								
								
								
								
								






