[វីដេអូ]​ លំហាត់ប្រាណ ៤ប្រភេទដែលល្អសំរាប់សុខភាព

ការហាត់ប្រាណមិនត្រឹមតែល្អសំរាប់សុខភាពប៉ុណ្ណោះទេ ថែមទាំងជួយឲ្យរាងកាយរបស់អ្នកស្រស់ស្អាតនិងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយផងដែរ។ បន្ថែមពីនេះការហាត់ប្រាណក៍ជួយឲ្យឆ្អឹងរឹងមាំ កាត់បន្ថយការឡើងទម្ងន់ និងធ្វើឲ្យការចងចាំបានល្អ។

 
[វីដេអូ]​ លំហាត់ប្រាណ ៤ប្រភេទដែលល្អសំរាប់សុខភាព

ដូចនេះយើងសូមលើកយកលំហាត់ប្រាណទាំងនេះដូចតទៅ:

1 ការហែលទឹក

អ្នកអាចហៅការហែលជាការហាត់ប្រាណបានផងដែរ។ការហែលទឹកជួយគ្រាប់គ្រងរាងកាយ និងគ្រាប់គ្រងសំពាធឈាមដោយធ្វើឲ្យសាច់ដុំមានសុខភាពល្អ។លើសពីនេះការហែលទឹកក៏ល្អសម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់ដោយសារតែវាធ្វើឲ្យស្រកទម្ងន់។ ការហែលទឹកថែមទាំងធ្វើឲ្យអ្នកទទួលបាននូវអារម្មណ៍រីករាយផងដែរ។ 

២ ហាត់ក្បាច់ Tai chi (ថៃជី)

ក្បាច់ថៃជីគឺជាក្បាច់គុណចិនដែលរួមបញ្ជូលទាំងការធ្វើចលនា និងការសំរាក។វាល្អសំរាប់សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ។វាត្រូវបានគេហៅថាជាការធ្វើសមាធិ “Meditation”។ក្បាច់ថៃជីកើតឡើងពីការធ្វើការ​ផ្លាស់ប្តូរចលនាពីមួយជំហានទៅមួយជំហានទៀតយឺតៗ។

៣ ការដើរ

ជាទូទៅការដើរអាចជាលំហាត់ប្រាណមួយដ៏ល្អសំរាប់ការរក្សាកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយ ជួយពង្រឹងឆ្អឹងឲ្យរឹងមាំ រក្សាសំពាធឈាម និងជួយការបន្ថយជំងឺមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម និងជម្ងឺបេះដូង។

៤ លេងកីឡា

ការលេងកីឡាក៏អាចជួយឲ្យរាងកាយរបស់អ្នករឹងមាំបានផងដែរ។ កីឡាទាំងនោះមានដូចជា លេងបាល់ទាត់ ទាត់សី វៃពីងប៉ុង និងជិះកង់ជាដើម។ លើសពីនេះការលេងកីឡាអាចជួយឲ្យបេះដូងដើរស្រួល និងបង្កើនភាពសប្បាយរីករាយ៕

សូមចុច Join Telegram Channel (https://t.me/cngtvcambodia) ដើម្បីទទួលបានព័ត៌មាន​ លឿន​ រហ័ស​ ថ្មីៗជារៀងរាល់ថ្ងៃពី CNGTV Cambodia

សូមទស្សនាវីដេអូដូចខាងក្រោម៖

 

ប្រភព: health ដោយ: ជា បញ្ញា