[វីដេអូ] Ep.17 # ហេតុអ្វី បានជាមាតាគ្រប់រូបចាំបាច់ ត្រូវទៅពិនិត្យអេកូនៅត្រីមាសទីមួយ?

អ្វីជាការពិន្យអេកូ? អេកូសាស្រ្តគឺជាការពិនិត្យតាមរយ:រលលកសំលេងពិសេសម្យ៉ាង ដែលអនុញ្ញាតឲ្យគ្រូពេទ្យជំនាញធ្វើការកំណត់លក្ខណ: កំណត់សរីរាង្គកូននៅក្នុងផ្ទៃក៏ដូចជាសរីរាង្គផ្សេងៗរបស់អ្នកជំងឺ។

 
[វីដេអូ] Ep.17 # ហេតុអ្វី បានជាមាតាគ្រប់រូបចាំបាច់ ត្រូវទៅពិនិត្យអេកូនៅត្រីមាសទីមួយ?

ចំពោះការធ្វើអេកូសាស្រ្តក្នុងត្រីមាសទី១ គ្រូពេទ្យអាចធ្វើការពិនិត្យ ១ដង ឬក៏ច្រើនដង ទៅតាមពីរបែបផែន គឺបែបផែនទៅលើស្រ្តីដែលប្រឈម​ និងស្រ្តីដែលមិនប្រឈម។

ស្រ្តីដែលមិនប្រឈមធ្វើការពិនិត្យយ៉ាងតិចបានមួយដង គាត់ត្រូវពិនិត្យចន្លោះពីអាយុ ១១សបា្តហ៍ ទៅ១៣សប្តាហ៍ ៦ថ្ងៃ។ ចំណែកក្រុមស្រ្តីមួយទៀតដែលហៅថា ប្រឈមត្រូវធ្វើការពិនិត្យលើសពីមួយដង ពីព្រោះគាត់អាចមានបញ្ហាផ្សេងៗ ដូចជា ធ្លាប់មានការរលូតកូន​ រំលូតកូន រលាកដៃស្បូន ឬក៏ធ្លាប់មានប្រវត្តិវះកាត់។

កត្តាប្រឈម ការពិនិត្យអេកូទៅលើទារកនៅក្នុងផ្ទៃមិនមានផលប៉ះពាល់ទៅដល់សរីរាង្គក្នុងផ្ទៃទេ ប្រសិនបើពិនិត្យទៅតាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញ។

វិធីសាស្រ្តក្នុងការថែទាំ ការពិនិត្យអេកូនៅត្រីមាសទីមួយគឺពិតជាមានសារ:សំខាន់ណាស់មានដូចជា

-ផ្តល់នូវការកណត់ទីតាំងរបស់គភ៌ អាចនៅក្នុង ឬក្រៅស្បូន

-ដឹងពីអាយុរបស់គភ៌ពិតប្រាកដ

-ដឹងពីមូលហេតុនៃការធ្លាក់ឈាមរបស់គភ៌

-កំណត់ភាពមានជីវិតរបស់កូន

សារដ៏មានសារ:ប្រយោជន៍

សូមរម្លឹកថា ការពិនិត្យអេកូមិនមានផលរំខាន ផលប៉ះពាល់ទេ ដល់សុវត្ថិភាពទារក និងសុវត្ថិភាពសរីរាង្គផ្សេងទៀតៗរបស់ខ្លួនមនុស្ស។​ ការពិនិត្យអេកូត្រីមាសទី១ ចំពោះស្រ្តីធម្មតាគឺពិនិត្យតែ១ដងគ្រប់គ្រាន់ហើយ ប៉ុន្តែចំពោះស្រ្តីដែលប្រឈមត្រូវពិនិត្យឲ្យបាន ២ -៣ដង។ ការពិនិត្យនៅត្រីមាសទី១ អ្នកនឹងទទួលបានព័ត៌មានសំខាន់ពីរគឺ រំលងការពិនិត្យស្វែងរកក្រម៉ូសូមទី ២១ តាមរយ:ការវាស់កំរាស់កញ្ចឹងក និងរំលងថ្ងៃគ្រាប់ខែបានច្បាស់ជាងគេនៅត្រីមាសទី១ ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖