[វីដេអូ] # Ep.75 ប្រភពអាហារល្អបំផុតទាំង ៤ ដែលសំបូរជាតិស័ង្កសី

ស័ង្កសីគឺជាសារធាតុចិញ្ចឹមដែលមានពាសពេញរាងកាយរបស់អ្នក ដែលមានតួនាទីជួយទៅដល់ប្រព័ន្ធការពាររាងកាយ និងដំណើរការរំលាយអាហារ។ ស័ង្កសីក៏មានសារៈសំខាន់ផងដែរនៅក្នុងការព្យាបាលរបួស អារម្មណ៍នៃរសជាតិ និងក្លិនជាដើម។

 
[វីដេអូ] # Ep.75 ប្រភពអាហារល្អបំផុតទាំង ៤ ដែលសំបូរជាតិស័ង្កសី

ដូចនេះយើងសូមចែករំលែកនូវអត្ថប្រយោជន៍អំពីប្រភពអាហារល្អបំផុតទាំង៤នៃជាតិស័ង្កសីមានដូចជា

១ គ្រឿងសមុទ្រ

អយស្ទ័រ គឺជាប្រភពដ៏ល្អដែលផ្ទុកទៅដោយជាតិស័ង្កសី វីតាមីន B12 សេលេញ៉ូម និងសារធាតុរ៉ែសំខាន់ៗផ្សេងទៀត។ចំណែកឯក្តាម និងបង្កងគឺជាប្រភពដ៏ល្អនៃជាតិស័ង្កសី។ ក្តាម និងបង្កងគឺជាអាហារដែលជួយសុខភាពបេះដូង។

២ សាច់

សាច់គោ សាច់ជ្រូក និងសាច់មាន់មិនត្រឹមតែផ្ទុកទៅដោយប្រូតេអ៊ីនប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវ ស័ង្កសីផងដែរ។សូមជ្រើសរើសសាច់គ្មានខ្លាញ់មានដូចជាសាច់គោគ្មានខ្លាញ់ 90% សាច់សាច់ជ្រូក និងមាន់គ្មានឆ្អឹងជាដើម។

៣ គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិគឺជាប្រភពនៃស័ង្កសីដែលងាយស្រួលញ៉ាំ។ គ្រាប់ធញ្ញជាតិផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។

ក្នុងចំណោមនោះ សណ្តែកបាយ 1 ពែង ផ្តល់ 2.52 mg នៃជាតិសង្ក័ស័៕សម្រាប់កាឡូរីតិចតួច គ្រាប់ធញ្ញជាតិ គឺជាអាហារសម្បូរជាតិខ្លាញ់ទាប ប្រូតេអ៊ីនខ្ពស់ សំបូរទៅដោយវីតាមីន សារធាតុរ៉ែ និងជាតិសរសៃអាហារច្រើន នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយក្នុងខែតុលា ឆ្នាំ 2015 នៅក្នុង Clinical Diabetes។

៤ បន្លែ

តើអ្នកដឹងទេថា បន្លែដែលមានជីវជាតិដូចជា ផ្សិត ស្ពៃខ្មៅ ស្ពៃក្តោប ខាត់ណា និងខ្ទឹមមានផ្ទុកស័ង្កសី ក៏ដូចជាវីតាមីន និងសារធាតុរ៉ែសំខាន់ៗផ្សេងទៀត?

ការបន្ថែមបន្លែទាំងនេះទៅក្នុងរបបអាហាររបស់អ្នកនឹងផ្តល់ឱ្យអ្នកនូវកម្រិតស័ង្កសីបន្ថែមដោយមិនបន្ថែមកាឡូរីច្រើនទេ ។ ផ្សិតមានកាឡូរីត្រឹមតែ 20 កាឡូរីក្នុង 3 oz បូករួមទាំងបរិមាណដ៏ប្រសើរនៃវីតាមីន B នេះបើយោងតាមអង្គការ USDA ។

បន្ថែមពីលើស័ង្កសី ខាត់ណាក៏ផ្តល់វីតាមីន A, K, B6, និង C រួមទាំងកាល់ស្យូម ប៉ូតាស្យូម ទង់ដែង និងម៉ង់ហ្គាណែសផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖