[វីដេអូ] នាទីសុខភាព Ep.149 ប្រធានបទ៖ វិធីសាស្រ្តកាត់បន្ថយក្លិនមាត់

ក្លិនមាត់ គឺជាបញ្ហាដែលមនុស្សភាគច្រើនជួបប្រទះដែលបង្កឡើងពីបាក់តេរី ការជក់បារី ចំណីអាហារ មាត់ស្ងួត ឬបញ្ហាសុខភាព ដែលជះឥទ្ធិពលអាក្រក់ណាស់ក្នុងការទំនាក់ទំនងផ្សេងៗជាមួយមនុស្សដែលនៅជុំវិញយើង ។ ដូច្នេះដើម្បីកាត់បន្ថយក្លិនមាត់យើងសូមចែករំលែកនៅវិធីសាស្ត្រទាំងនេះមានដូចជា៖

 
[វីដេអូ] នាទីសុខភាព Ep.149 ប្រធានបទ៖ វិធីសាស្រ្តកាត់បន្ថយក្លិនមាត់

. ដុសធ្មេញជាប្រចាំ

 ការដុះសម្អាតធ្មេញជាប្រចាំរាល់ពេលបរិភោគអាហាររួចអាចជួយកាត់បន្ថយក្លិនមាត់បានផងដែរ។ ដូច្នេះអ្នកគួរដុះសម្អាតធ្មេញយ៉ាងហោចណាស់ ២ទៅ៣ដងក្នុងមួយថ្ងៃ អាចមុនពេលបរិភោគអាហារពេលព្រឹក ក្រោយពេលបរិភោគអាហារថ្ងៃត្រង់ និងមុនពេលចូលគេង។ សូមជ្រើសរើសថ្នាំ ដុសធ្មេញដែលមានជាតិហ្្លរអូរាយ (fluoride) និងជួបជាមួយទន្តបណ្ឌិតជារៀងរាល់៦ខែម្តង។

. ញុំាទឹកឱ្យបានច្រើន

ការញុំាទឹក ២-៣លីត្រក្នុងមួយថ្ងៃ ដើម្បីជួយរក្សាសំណើមដែលល្អសំរាប់រាងកាយនិងសុខភាពមាត់ធ្មេញ។

. កាត់បន្ថយចំណីអាហារមួយចំនួន

អាហារខ្លះមានរសជាតិឆ្ងាញ់ប៉ុន្តែមានក្លិនឆួលដែលធ្វើឲ្យមានក្លិនមាត់មិនល្អ មានដូចជា មើមខ្ទឹម ម្ទេស អាហារបំពងមួយចំនួន គ្រឿងផ្អាប់ ឬភេសជ្ជ:ជាដើម។ ដើម្បីកាត់បន្ថយក្លិនមាត់មិនល្អអ្នកគួរដុះសំអាតធ្មេញរាល់ពេលញុំាអាហាររួច។

. កុំជក់បារី

ការជក់បារីគឺជាមូលហេតុចម្បងនៃក្លិនមាត់មិនល្អ។ បន្ថែមពីនេះការជក់បារី ប៉ះពាល់ទៅដល់ការដកដង្ហើម ឬស្ងួតរបស់អ្នកបានថែមទៀតផង។

. លក្ខខណ្ឌ​វេជ្ជសាស្ត្រ

លក្ខខណ្ឌមួយចំនួនអាចបណ្តាលមកពីជំងឺប្រចាំកាយមានដូចជា ក្រួសក្នុងបំពង់ក រលាកផ្លូវដង្ហើម រលាកទងសួតរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ការរំខានដល់ក្រពះពោះវៀន ជំងឺថ្លើម ឬក្រលៀន គ្រាន់តែជាមូលហេតុមួយចំនួននៃក្លិនមាត់មិនល្អប៉ុណ្ណោះ។ ដូច្នេះអ្នកគួរតែទៅពិនិត្យសុខភាពជាប្រចាំ ជារៀងរាល់៦ខែ ឬ១ឆ្នាំម្តង៕

សូមទស្សនាវីដេអូ ៖