[វីដេអូ] #Ep.115 ប្រធានបទ៖​ ទម្លាប់ឲ្យកូនមានសុខភាពល្អ

ទម្លាប់អប់រំ ថែទាំកុមារចាប់តាំងពីគាត់នៅតូចគឺជារឿងសំខាន់ ដើម្បីឲ្យគាត់ចេះរៀបចំខ្លួនបានល្អ យល់ដឹងពីការចេះអនាម័យ ចេះស្រឡាញ់សុខភាព។ ជាពិសេសរបបអាហារអាណាព្យាបាលគួរជ្រើសរើស និងហាមកុមារនៅអាហារមួយចំនួន ព្រោះអាចប្រឈមនឹងជំងឺបេះដូងដូចជា ធាត់ ទឹកនោមផ្អែមប្រភេទទី ២ កូឡេស្តេរ៉ុលខ្ពស់ ឬសម្ពាធឈាមខ្ពស់។ ដូចនេះយើងសូមចែករំលែកនៅទម្លាប់ទាំងនេះមានដូចជា

 
[វីដេអូ] #Ep.115 ប្រធានបទ៖​ ទម្លាប់ឲ្យកូនមានសុខភាពល្អ

១ កំណត់អាហារ
ប្រភេទអាហារដែលជាអាហារខ្លាញ់ឆ្អែតអាចបង្កើនហានិភ័យនៃជំងឺបេះដូង ។ ដូចនេះអ្នកគួរជ្រើសរើសអាហារដែលមានជាតិខ្លាញ់ឆ្អែតទាប ដូចជាសាច់គ្មានខ្លាញ់ ទឹកដោះគោមានជាតិខ្លាញ់ទាប ទឹកដោះគោជូរ។ ចំពោះអាហារទាំងនេះកាលណាញុំាច្រើនគឺមិនល្អសំរាប់សុខភាពនោះទេមានដូចជា នំខេក គ្រឿងភេសជ្ជ:ផ្អែមផ្សេង ស្ករគ្រាប់ ដំឡូងចៀន អាហារបំពងគួរកំណត់ការញុំាសំរាប់កុមារដើម្បីកុំឲ្យគាត់ធាតុពេក ដែលងាយប្រឈមនឹងជំងឺផ្សេងៗ។


២ ធ្វើសកម្មភាពផ្សេងៗ
អាណាព្យាបាលអាចនៅក្បែរកូនដោយ អនុញ្ញាតឲ្យគាត់ធ្វើសកម្មភាពផ្សេងៗដូចជានៅក្នុងផ្ទះបាយ ដោយបង្រៀនឲ្យគាត់ចេះរៀនធ្វើអ្វីៗដែលងាយស្រួល ហើយគាត់ចូលចិត្តធ្វើ និងលេងជាមួយគាត់។

៣ ជំរុញការធ្វើលំហាត់ប្រាណ
កុមារដែលមានអាយុចាប់ពី 6 ឆ្នាំឡើងទៅគួរណែនាំគាត់ឲ្យគាត់ហាត់ប្រាណ ដូចជា ជិះកង់ ដើរលេង ហែលទឹក លេងកីឡារផ្សេង ដើម្បីឲ្យគាត់មានភាពសប្បាយរីករាយ មានសុខភាពល្អ និងរឹងមាំ។


៤ ត្រួតពិនិត្យសុខភាពជាប្រចាំ
យ៉ាងហោចណាស់នៅក្នុងរយ:ពេល១ឆ្នាំម្តង អាណាព្យាបាលគួរនាំកូនមកត្រួតពិនិត្យសុខភាព ដើម្បីបានដឹងអំពីអាការ:ស្ថានភាពសុខភាពរបស់គាត់ និងការវិវត្តន៍របស់កុមារពី១ឆ្នាំទៅ១ឆ្នាំ។

សូមទស្សនាវីដេអូខាងក្រោម៖