[វីដេអូ] # Ep.62 អត្ថប្រយោជន៍ទាំង ៦យ៉ាងរបស់ផ្លែម្នាស់

ម្នាស់ គឺជាផ្លែឈើត្រូពិកដែលមានរសជាតិឆ្ងាញ់និងធ្វើឲ្យមានសុខភាពល្អ។

 
[វីដេអូ] # Ep.62 អត្ថប្រយោជន៍ទាំង ៦យ៉ាងរបស់ផ្លែម្នាស់

បន្ថែមពីនេះម្នាស់ក៏ជាផ្លែឈើដ៏ពេញនិយមដែលសំបូរទៅដោយសារធាតុចិញ្ចឹម អង់ទីអុកស៊ីដង់និងសមាសធាតុមានប្រយោជន៍ដទៃទៀតដូចជាអង់ស៊ីមដែលអាចប្រឆាំងនឹងការរលាកនិងជំងឺផ្សេងៗ។

ដូចនេះយើងសូមចែករំលែកនូវអត្ថប្រយោជន៍ទាំង ៦យ៉ាងរបស់ផ្លែម្នាស់មានដូចជា

១ ផ្ទុកដោយសារធាតុចិញ្ចឹម

ផ្លែម្នាស់មានកាឡូរីទាបសំបូរទៅជីវជាតិ នៅក្នុងនោះមានផ្ទុកទៅដោយប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិសរសៃត វីតាមីន A  K ផូស្វ័រ ស័ង្កសី កាល់ស្យូម វីតាមីនC ម៉ង់ហ្គាណែស វីតាមីន B៦ ប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិដែក ព្រមជាមួយសារធាតុសំខាន់ផ្សេងៗទៀត ។

ម្នាស់មានផ្ទុកវីតាមីន C ច្រើនរហូតទៅដល់ ១៣១% ដែលចាំបាច់សម្រាប់ការលូតលាស់និងការអភិវឌ្ឍប្រព័ន្ធភាពស៊ាំ ដែលធ្វើឲ្យមានសុខភាពល្អនិងជួយស្រូបយកជាតិដែកពីរបបអាហារ។ ទន្ទឹមនឹងនេះម៉ង់ហ្គាណែសគឺជាសារធាតុរ៉ែធម្មជាតិដែលជួយដល់ការលូតលាស់ និងរក្សាការរំលាយអាហារ។

២ សារធាតុប្រឆាំងអុកស៊ីតកម្ម

មិនត្រឹមតែ សំបូរសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ម្នាស់ក៏ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយឲ្យមានសុខភាពល្អ ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។

៣ កាត់បន្ថយហានិភ័យនៃជំងឺមហារីក

មហារីកគឺជាជំងឺរ៉ាំរ៉ៃដែលត្រូវបានកំណត់ដោយការលូតលាស់របស់កោសិកាដែលមិនអាចគ្រប់គ្រងបាន។ការស្រាវជ្រាវជាច្រើនបានបង្ហាញថាម្នាស់មានសមាសធាតុរបស់វាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក កាត់បន្ថយភាពតានតឹង និងកាត់បន្ថយការរលាក។

៤ បង្កើនភាពស៊ាំ

ម្នាស់ផ្ទុកនូវវីតាមីន ជាតិរ៉ែ និងអង់ស៊ីមជាច្រើនប្រភេទដូចជាប្រូម៉ូឡែនដែលអាចបង្កើនភាពស៊ាំនិងបំបាត់ការរលាក។ ការសិក្សាមួយបង្ហាញថាអ្នកដែលញ៉ាំម្នាស់គឺមានហានិភ័យឆ្លង មេរោគនិងបាក់តេរីទាបជាងអ្នកដែលមិនបានញុំា។

៥ កាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់

ម្ចាស់ផ្ទុកប្រូម៉ូឡែនមានប្រយោជន៍ជួយបំបាត់ការឈឺចាប់ចំពោះអ្នកដែលមានជំងឺរលាកសន្លាក់។ជំងឺរលាកសន្លាក់មានច្រើនប្រភេទប៉ុន្តែភាគច្រើនទាក់ទងនឹងការរលាកក្នុងសន្លាក់។ ការសិក្សាមួយលើអ្នកជំងឺរលាកសន្លាក់ឆ្អឹងបានរកឃើញថាការទទួលទានអង់ស៊ីមរំលាយអាហារដែលមានផ្ទុកប្រូម៉ូឡែនជួយបន្ថយការឈឺចាប់យ៉ាងមានប្រសិទ្ធភាពដូចថ្នាំព្យាបាលជំងឺរលាកសន្លាក់ទូទៅ។

៦ ជួយពន្លឿនការជាសះស្បើយបន្ទាប់ពីវះកាត់

ការទទួលទានម្នាស់អាចកាត់បន្ថយពេលវេលាជាសះស្បើយពីការវះកាត់ឬការហាត់ប្រាណ។ការស្រាវជ្រាវជាច្រើនបានបង្ហាញថាប្រូមែឡែនអាចកាត់បន្ថយការរលាក ហើម ស្នាមជាំនិងការឈឺចាប់ដែលជារឿយៗកើតឡើងក្រោយពេលវះកាត់។លើសពីនេះម្ចាស់ក៏ជួយកាត់បន្ថយសញ្ញាសម្គាល់នៃការរលាកផងដែរ។

ការធ្វើលំហាត់ប្រាណខ្លាំងក៏អាចបំផ្លាញជាលិកាសាច់ដុំនិងបណ្តាលឱ្យរលាកជុំវិញជាលិកាសាច់ដុំដែលខូច។ សាច់ដុំដែលរងផលប៉ះពាល់មិនអាចបង្កើតកម្លាំងបានច្រើនទេហើយឈឺរហូតដល់២ទៅ៣ ថ្ងៃ។ដូចនេះការញុំាម្ចាស់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាល និងកាត់បន្ថយការឈឺចាប់យ៉ាងមានប្រសិទ្ធភាព៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព: healthline ដោយ: ជា បញ្ញា