[វីដេអូ] # Ep.88 រោគសញ្ញានៃអ្នកជំងឺខ្សោយបេះដូង
រោគសញ្ញាបេះដូង ជួនអាចជាសញ្ញាមន្ទិលមិនច្បាស់លាស់ ទើបធ្វើឲ្យអ្នកជំងឺភាគច្រើនមិនបានប្រុងប្រយ័ត្ន និងបង្ការទុកជាមុន។ ជាពិសេសចំពោះស្រ្ដី រោគសញ្ញាជំងឺបេះដូងមានការប្រែប្រួលមិនទៀងទាត់ឡើយ។ តែទោះជាយ៉ាងណា គេអាចសន្និដ្ឋានលើសញ្ញាដំបូងមួយចំនួនដោយសម្គាល់លើកម្រិតកូឡេស្ដេរ៉ុល និងសម្ពាធឈាម។
1. ឈឺ ឬថប់ទ្រូង
តើអ្នកធ្លាប់មានអារម្មណ៍ថាមានអ្វីទាញសាច់ដុំនៅទ្រូង ឬកំពុងមានអ្វីសង្កត់ខ្លាំងលើទ្រូងទេ? នោះវាអាចជារោគសញ្ញានៃដំណើរការមិនប្រក្រតីរបស់សរសៃឈាមក្នុងបេះដូង។ ការឈឺទ្រូងដែលលេចឡើងអំឡុងពេល ឬបន្ទាប់ពីការហាត់ប្រាណ ឬនៅពេលដែលអ្នកមានភាពតានតឹង វាអាចជាសញ្ញានៃបញ្ហាលំហូរឈាម។
2. ពិបាកដកដង្ហើម
ពិនិត្យមើលចលនានៃដង្ហើមចេញចូលរបស់អ្នក តើមានភាពប្រក្រតីទេ? បញ្ហាដកដង្ហើមដែលកើតឡើងជាញឹកញាប់ ដោយមិនបានបញ្ចេញសកម្មភាពអ្វីនោះ ដូចជា ថប់ដង្ហើមពេលកំពុងគេង វាអាចបណ្ដាលមកពីសន្ទះបិទបើករបស់បេះដូង។
3. រោគសញ្ញាដូចគ្រុនផ្ដាសាយ
ការមានអារម្មណ៍ចង់ក្អួត ឬអស់កម្លាំង ដែលស្រដៀងនឹងអាការៈជំងឺផ្តាសាយ អាចជាសញ្ញានៃលំហូរឈាមមិនគ្រប់គ្រាន់ ។ តាមការស្រាវជ្រាវបានបង្ហាញថា ស្រ្ដីមួយចំនួនមានការមិនរំលាយអាហារ ក្នុងកំឡុងពេលប៉ុន្មានថ្ងៃមុនពេលពួកគេគាំងបេះដូង។
4. វិលមុខ ងាយអស់កម្លាំង
ការ មាន អារម្មណ៍ ស្រវាំងភ្នែក ជា ពិសេស ប្រសិន បើ អ្នកមាន អារម្មណ៍ ថា បេះដូង លោត ញាប់ (ញ័រ) អាចជាសញ្ញានៃការស្ទះ ឬ បញ្ហាដែលទាក់ទងនឹងសន្ទះបិទបើករបស់បេះដូង។ អាការៈស្រាលក្បាលរាល់ពេល ដែលអ្នកក្រោកឈរក៏អាចជាសញ្ញានៃបញ្ហាបេះដូងផងដែរ ។ស្ត្រីភាគច្រើនដែលទទួលរងការគាំងបេះដូង មានអារម្មណ៍ហត់នឿយខ្លាំងក្នុងអំឡុងពេលមួយសប្តាហ៍មុនឈានទៅដល់ការគាំងបេះដូង។