[វីដេអូ] #Ep.122 ប្រធានបទ៖ ផលប៉ះពាល់នៃការកង្វះសារធាតុអុីយ៉ូត
អុីយ៉ូតគឺជាសារធាតុរ៉ែដ៏សំខាន់ល្អសម្រាប់សុខភាពរាងកាយក្នុងការអភិវឌ្ឍន៍ខួរក្បាល ការលូតលាស់ និងជួយព្យាបាលរបួស ហើយភាគច្រើនមាននៅក្នុងអាហារសមុទ្រ។ ប្រសិនបើអ្នកកង្វះសារធាតុអុីយ៉ូតនឹងមានផលប៉ះពាល់ជាច្រើនមានដូចជា ការខូចខាតខួរក្បាល ការចុះខ្សោយការគិត ចំពោះស្ត្រី កង្វះអុីយ៉ូតអាចបណ្តាលឱ្យមានបញ្ហានៃការមានផ្ទៃពោះដូចជា ការរលូតកូន ការសម្រាល និងការខូចខួរក្បាល និងសរសៃប្រសាទចំពោះទារកដែលកំពុងលូតលាស់។ ថ្ងៃនេះសូមណែនាំ រោគសញ្ញាមួយចំនួននៃកង្វះអុីយ៉ូតរួមមាន៖
![[វីដេអូ] #Ep.122 ប្រធានបទ៖ ផលប៉ះពាល់នៃការកង្វះសារធាតុអុីយ៉ូត](https://cngtvcambodia.com/uploads/images/2022/Dec/image_750x_63a1686a138f5.jpg)
1. ហើមនៅត្រង់ ក
ការហើមនៅផ្នែកខាងមុខនៃកញ្ចឹងកគឺជារោគសញ្ញាទូទៅបំផុតនៃកង្វះអុីយ៉ូត កើតឡើងនៅពេលដែលក្រពេញទីរ៉ូអុីតរីកធំពេក។ ចំពោះករណីនេះ អាចព្យាបាលដោយការបង្កើនការទទួលទានសារអុីយ៉ូតឲ្យបានគ្រប់គ្រាន់។ ប្រសិនបើមានជំងឺពក ក មិនត្រូវបានព្យាបាលអស់រយៈពេលជាច្រើនឆ្នាំ វាអាចបណ្តាលឱ្យខូចក្រពេញទីរ៉ូអ៊ីតជាអចិន្ត្រៃយ៍។
2. ឡើងទម្ងន់
ការឡើងទម្ងន់ គឺជាសញ្ញាមួយផ្សេងទៀតនៃការកង្វះអុីយ៉ូត ប្រសិនបើរាងកាយមិនមានអុីយ៉ូតគ្រប់គ្រាន់។ ការបន្ថែមអុីយ៉ូតនៅក្នុងរបបអាហាររបស់អ្នកអាចជួយបញ្ច្រាសឥទ្ធិពលនៃការរំលាយអាហារយឺតព្រោះវាអាចជួយឱ្យរាងកាយរបស់អ្នកបង្កើតអរម៉ូនទីរ៉ូអុីតកាន់តែច្រើន។
3. អស់កម្លាំង និង ខ្សោយ
ការអស់កម្លាំង និងខ្សោយក៏ជារោគសញ្ញាទូទៅនៃកង្វះអុីយ៉ូត ។ ការសិក្សាមួយចំនួនបានរកឃើញថាជិត 80% នៃមនុស្សដែលមានកម្រិតអរម៉ូនទីរ៉ូអុីតទាប កើតឡើងក្នុងករណីកង្វះអុីយ៉ូត មានអារម្មណ៍អស់កម្លាំង ងងុយគេង និងខ្សោយផងដែរ។
4. ជ្រុះសក់
អ្នកដែលកង្វះអុីយ៉ូតក៏អាចជ្រុះសក់ផងដែរ។ ប្រសិនបើអ្នកជួបប្រទះបញ្ហាជ្រុះសក់ដោយសារតែកង្វះអ៊ីយ៉ូត អ្នកគួរទទួលទានសារធាតុរ៉ែ សារធាតុអុីយ៉ូតទៅតាមបរិមាណឱ្យបានគ្រប់គ្រាន់អាចជួយកែតម្រូវកម្រិតអ័រម៉ូនទីរ៉ូអុីត និងកាត់បន្ថយការជ្រុះសក់។
5. ស្បែកស្ងួត ឬ ប្រេះ
ស្បែកស្ងួត ឬប្រេះក៏អាចជាសញ្ញានៃការកង្វះអុីយ៉ូត ។ ដោយសារញើសជួយឱ្យស្បែករបស់អ្នកមានសំណើម ។កង្វះញើសអាចជាហេតុផលមួយទៀតដែលធ្វើឲ្យស្បែកស្ងួត និងប្រេះ គឺជារោគសញ្ញាទូទៅនៃកង្វះអុីយ៉ូត។
6. មានបញ្ហាក្នុងការសិក្សា និងការចងចាំ
កង្វះអុីយ៉ូតអាចប៉ះពាល់ដល់សមត្ថភាពរៀន និងចងចាំ អ័រម៉ូនទីរ៉ូអុីតជួយឱ្យខួរក្បាលរបស់អ្នកលូតលាស់ និងអភិវឌ្ឍ។ នោះហើយជាមូលហេតុដែលកង្វះអុីយ៉ូត ដែលតម្រូវឱ្យបង្កើតអរម៉ូនទីរ៉ូអុីត អាចកាត់បន្ថយការវិវឌ្ឍន៍ខួរក្បាល។
7. បញ្ហាអំឡុងពេលមានផ្ទៃពោះ
ស្ត្រីមានផ្ទៃពោះមានហានិភ័យខ្ពស់នៃកង្វះអុីយ៉ូត។ ការមិនទទួលទានអ៊ីយ៉ូតគ្រប់គ្រាន់ក្នុងអំឡុងពេលមានផ្ទៃពោះ និងការបំបៅដោះកូន អាចបណ្តាលឱ្យមានផលប៉ះពាល់ទាំងម្តាយ និងទារក។ ដូចនេះអ្នកម្តាយគួរទទួលទានឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ ក៏ដូចជាតម្រូវការរបស់ទារកដែលកំពុងលូតលាស់ផងដែរ។
8. មករដូវមិនទៀងទាត់
ការធ្លាក់ឈាមរដូវច្រើន និងមិនទៀងទាត់អាចកើតឡើងជាលទ្ធផលនៃការខ្វះជាតិអុីយ៉ូត ការស្រាវជ្រាវក៏បង្ហាញផងដែរថា ស្ត្រីដែលមានកម្រិតអ័រម៉ូនទីរ៉ូអុីតទាប ជួបប្រទះវដ្តរដូវញឹកញាប់ជាងមុន ។ ជាមួយនឹងការហូរឈាមខ្លាំង។ ដោយសារតែកម្រិតអរម៉ូនទីរ៉ូអុីតទាបរំខានដល់សញ្ញានៃអរម៉ូនដែលពាក់ព័ន្ធនឹងវដ្តរដូវ៕
សូមទស្សនាវីដេអូខាងក្រោម៖