សហរដ្ឋអាមេរិកត្រៀមដាក់ទណ្ឌកម្មថ្មីលើមន្រ្តីចិនជុំវិញការបង្ក្រាបទីក្រុងហុងកុង
វ៉ាស៊ីនតុន ៖ សហរដ្ឋអាមេរិកកំពុងត្រៀមដាក់ទណ្ឌកម្មលើមន្រ្តីចិនជាច្រើននាក់ ទៅលើតួនាទីរបស់ពួកគេនៅក្នុងការដកសិទ្ធិរបស់ទីក្រុងប៉េកាំងចំពោះសមាជិកសភាដែលប្រឆាំងការជាប់ឆ្នោតនៅទីក្រុងហុងកុង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters
ការដកមុខតំណែនេះ អាចនឹងធ្វើឡើងនៅថ្ងៃចន្ទនេះ ដែលកំណត់គោលដៅទៅលើមន្ត្រីមកពីគណបក្សកុម្មុយនីស្តចិន (CCP) ។
ប្រភពព័ត៌មានបាននិយាយថាមនុស្សរហូតដល់ ១៤ នាក់រាប់បញ្ចូលទាំងមន្រ្តីនៃសភាចិន ឬសភាប្រជាជាតិនិងសមាជិកនៃគណបក្សកុម្មុយនីស្តចិន (CCP) ទំនងជាគោលដៅក្នុងការចាប់វិធានការមានដូចជាការបង្កកទ្រព្យសម្បត្តិនិងការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុជាដើម។
មន្ត្រីសហរដ្ឋអាមេរិកដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បុគ្គលជាច្រើនរូបនឹងត្រូវបានដាក់ទណ្ឌកម្ម រួមបញ្ចូលទាំងមន្រ្តីមកពីទីក្រុងហុងកុងក៏ដូចជាចិនដីគោកផងដែរ។ សូមជ្រាបថា ប្រភពទាំងនោះមិនបានប្រាប់ឈ្មោះឬមុខតំណែងរបស់អ្នកដែលត្រូវបានកំណត់គោលដៅសម្រាប់ការដាក់ទណ្ឌកម្មនោះទេ។
កន្លងមកទីក្រុងប៉េកាំងបានថ្កោលទោសការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលជាប់ទាក់ទងទៅនឹងទីក្រុងហុងកុងដោយបានហៅឈ្មោះថា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។
គូរបញ្ជាក់ថា លោក Joe Biden សន្យាថានឹងចាត់វិធានការតឹងរ៉ឹងជាងលោក Donald Trump ជុំវិញបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិននិងប្រទេសដទៃទៀត ដូច្នេះការឆ្លើយតបរបស់លោកចំពោះការបង្ក្រាបនៅទីក្រុងហុងកុងអាចជាការសាកល្បងលើកដំបូងនៃដំណោះស្រាយនោះ៕
ប្រភព: Reuters ដោយ: ជា បញ្ញា