ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមពិធីសម្ពោធរោងចក្រផលិតសំបកកង់រថយន្ត វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក (ដំណាក់កាលទី១) ក្នុងខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រុមហ៊ុន វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក WANLI TIRE (CAMBODIA) CO., LTD ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 
ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមពិធីសម្ពោធរោងចក្រផលិតសំបកកង់រថយន្ត វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក (ដំណាក់កាលទី១) ក្នុងខេត្តស្វាយរៀង

ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវក្រុមហ៊ុន វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក ដែលជារោងចក្រផលិតសំបកកង់រថយន្ត នាពេលនេះ គឺជាសក្ខីភាពសបញ្ជាក់ឱ្យឃើញពីសមិទ្ធផលដ៏ថ្លៃថ្លាថ្មីមួយទៀត ដែលកើតចេញពីចំណងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

ទន្ទឹមនេះ ពិធីនេះក៏បង្ហាញយ៉ាងជាក់ច្បាស់ អំពីការផ្តល់សេចក្តីទុកចិត្ត របស់វិស័យឯកជន មកលើសក្តានុពលដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕