រដូវរំហើយខាងមុខនេះ ស្ថានភាពធាតុអាកាសនៅកម្ពុជា នឹងចុះត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅ
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យជ្រាប ការតាមរយ:ការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថាដោយសារឥទ្ធិពលនៃបាតុភូត ឡានីណា(La Nina) បានធ្វើឲ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រុញចុះមកក្រោមខ្លាំង និងគ្រប់ដណ្តប់មកលើកម្ពុជា។
តាមការព្យាករ លក្ខណ:បែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ក្នុងរដូវរំហើយខាងមុខនេះ (ខែធ្នូ ឆ្នាំ ២០២០-ខែមករា ឆ្នាំ២០២១) ស្ថានភាពធាតុអាកាស នឹងចុះត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅ។
សូមអានលិខិតជូនដំណឹងដូចខាងក្រោម:
ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម