[មានវីដេអូខាងក្រោម] កញ្ញា រឿន ណាត ស្លៀកឈុតនេះក្នុងកម្មវិធី Miss Universe Cambodia ២០២០ យប់មិញស្អាតប្លែក
កញ្ញា រឿន ណាត អតីត Miss Universe Cambodia ២០១៨ បានចូលរួមធ្វើជាគណៈកម្មការក្នុងកម្មវិធី Miss Universe Cambodia ២០២០ ។
ដែលបានចាប់ផ្ដើមប្រារព្ធធ្វើកាលពីយប់មិញនេះគ្រាន់តែកញ្ញា រឿន ណាត ដើរចេញមកភ្លាមធ្វើអោយអ្នកទស្សនាស្រែកហោកញ្ច្រៀវសរសើរកញ្ញាពេញ Stodio ដែលគេចាប់អារម្មណ៍ទៅលើការស្លៀកពាក់របស់កញ្ញា រឿន ណាត
ពិតជាស្រស់ស្អាតប្លែកជាមួយនឹងឈុតដ៏ល្អប្រណិតដែលអ្នករៀបចំបានច្នៃគ្រឿងតុបតែងយ៉ាងសម្រិតសម្រាំង ដោយផ្នែកខាងលើនៃឈុតនេះ គឺយកលំនាំតាមសម្លៀកបំពាក់ល្បុក្តោខ្មែរ ហើយផ្នែកខាងក្រោម គឺ
បានជ្រើសយកប្រភេទក្រណាត់ហូលដែលជាក្រណាត់ខ្មែរសាកសមទៅនឹងរូបរាងដ៏ស្រឡូនខ្ពស់ស្រឡះរបស់កញ្ញាគួរជាទីចាប់អារម្មណ៍ កញ្ញា រឿន ណាត ពិតជាសាកសមឈ្មោះជាបរវកញ្ញាលំដាប់ប្រទេសមែន៕
សូមជម្រាបផងដែរថាបច្ចុប្បន្ននេះកញ្ញា រឿន ណាត កំពុងតែល្បីខ្លាំងក្នុងវិស័យសិល្បៈ
សូមទស្សនាវីដេអូខាងក្រោម :