ប្រញាប់ឡើង! អ្នកស្វែងរកការងារធ្វើអាចដាក់ពាក្យតាមពិព័រណ៍ការងារអនឡាញបាននៅថ្ងៃទី ១៤-១៥ ខែវិច្ឆិកា
ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា រៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធអនឡាញ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៤-១៥ ខែវិច្ឆិកា។
គោលបំណងនៃការរៀបចំពិព័រណ៍នេះ ដើម្បីរួមចំណែកគាំទ្រដល់ភាគីពាក់ព័ន្ធក្នុងទីផ្សារការងារ ពិសេសនិយោជកដែលកំពុងមានតម្រូវការកម្លាំងពលកម្ម ដែលកំពុងមានសំទុះតម្រូវការងើបឡើងវិញនៅតាមវិស័យមួយចំនួន ទោះបីរងការគំរាមកំហែងដោយកូវីដ-១៩ ក្តី។ ការរៀបចំនេះគឺជាការចូលរួមចំណែករបស់ NEA ប្រកបដោយភាពបត់បែន ក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់លើវិធានការអនាម័យ និងសុខភាព ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
សូមជម្រាបថា ពិព័រណ៍ការងារអនឡាញ នឹងដើរតួនាទីជាអន្តរការីយ៉ាងសកម្មក្នុងការរក្សាតុល្យភាពការងារ នៅក្នុងទីផ្សារការងារកម្ពុជាបច្ចុប្បន្ន ដោយផ្តល់នូវជម្រើសងាយស្រួល ដល់និយោជក បងប្អូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចចូលមើលឱកាសការងារ និងមុខតំណែងដែលខ្លួនពេញចិត្ត រួចដាក់ពាក្យ(CV) តាមអនឡាញ ទៅអោយក្រុមហ៊ុនដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេល ឬ អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញដោយចូលទៅកាន់គេហទំព័រពិព័រណ៍ការងារឈ្មោះ www.careerfair.nea.gov.kh ដើម្បីមើលព័ត៌មានជ្រើសរើសបុគ្គលិក ស្វែងយល់អំពីក្រុមហ៊ុនធំៗដែលតាំងបង្ហាញ និងដាក់ពាក្យផ្ទាល់នៅលើវេបសាយនោះតែម្តង។បន្ថែមពីនេះអ្នកក៏អាចដាក់ការងារទៅកាន់ក្រុមហ៊ុនច្រើនក្នុងពេលតែមួយ ទទួលបានការណាត់ជួបតាម online និងទទួលបានការ ពិគ្រោះយោបល់ឬដាក់ពាក្យស្វែងរកការងារដែលអ្នកចង់ដាក់ផងដែរ៕
ទំនាក់ទំនងៈ 077 232378 / 016 786655
ជួយ Tag & Share ឱ្យមិត្តភក្តិ ដែលមិនទាន់មានការងារដឹងផងណា!
www.careerfair.nea.gov.kh
#ពិព័រណ៍ការងារOnline និងផលិតភាពជាតិឆ្នាំ ២០២០
#neakhmer #ppjobcenter