ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញជាសាក្សី ពិធីចុះហត្ថលេខាលើលិខិតុបករណ៍ នៃការចូលជាសមាជិក TAC ដោយប្រទេសអ៊ុយក្រែន
ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២---
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសអាស៊ានដទៃទៀត និងអគ្គលេខាធិការអាស៊ាន អញ្ជើញជាសាក្សី ពិធីចុះហត្ថលេខាលើលិខិតុបករណ៍ នៃការចូលជាសមាជិក នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសអ៊ុយក្រែន នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។
ប្រភព៖ ក្រសួងព័ត៌មាន