អាមេរិកនិយាយថា សិស្សបរទេសអាចនឹងត្រូវចាកចេញ បើសាលារៀនរបស់ពួកគេបង្រៀនតែលើប្រព័ន្ធអនឡាញ

រដ្ឋវ៉ាស៊ីងតោន៖ រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃច័ន្ទថា សិស្សអន្តរជាតិនឹងមិនអនុញ្ញាតឲ្យស្នាក់នៅ ក្នុងប្រទេសឡើយ បើវិទ្យាស្ថានដែលពួកគេបានចុះឈ្មោះចូលរៀនមានតែវគ្គសិក្សាលើប្រព័ន្ធអនឡាញតែប៉ុណ្ណោះ ហើយសិស្សដែលមិនអាចគោរពវិន័យនឹងប្រឈមនឹងការចាកចេញពីប្រទេស។

 
អាមេរិកនិយាយថា សិស្សបរទេសអាចនឹងត្រូវចាកចេញ បើសាលារៀនរបស់ពួកគេបង្រៀនតែលើប្រព័ន្ធអនឡាញ

វិន័យថ្មីនេះ ផ្តល់ផលវិបាកដល់សិស្សអន្តរជាតិជាច្រើនដែលនឹងត្រូវបង្ខំឲ្យចាកចេញពីប្រទេស ឬផ្ទេរទៅសាលាថ្មីដើម្បីរក្សាស្ថានភាពស្របច្បាប់របស់ពួកគេ ហើយសិស្សដែលចាកចេញនឹងជួបឧបសគ្គក្នុងការរៀនអនឡាញដោយសារតំបន់ និងពេលវេលាខុសគ្នា។

ដំណឹងនេះលេចលឺមកពីសាកលវិទ្យាល័យមួយចំនួន មានទាំងសាកលវិទ្យាល័យ Harvard ផងដែរ ដែលបានប្រកាសថា ពួកគេរៀបចំបង្រៀនតែតាមប្រព័ន្ធអនឡាញប៉ុណ្ណោះនៅក្នុងរដូវកាលនេះ ដើម្បី គ្រប់គ្រងស្ថានការណ៍ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។

គួរបញ្ជាក់ផងដែរថា បទបញ្ញត្តិថ្មីនេះតំណាងឲ្យការផ្លាស់ប្តូរចុងក្រោយបង្អស់ដោយរដ្ឋបាលរបស់
ដូណាល់ត្រាំ ដើម្បីរឹតបន្តឹងការធ្វើអន្តោប្រវេសន៍ និងលិខិតឆ្លងដែន ក្នុងពេលការរីករាលដាលនៃវីរុស
កូវីដ១៩៕

ប្រភព៖ NBC, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ