រកឃើញវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣៧នាក់បន្ថែមទៀតហើយ
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៣៧នាក់បន្ថែមទៀតហើយ ខណ:មានករណីជាសះស្បើយចំនួន ១៩នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ១៥៧៨នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣៧នាក់បន្ថែមទៀតហើយ ខណ:មានករណីអ្នកជាសះស្បើយចំនួន ១៩នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួន ៩១៧នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ១៥៧៨នាក់។
សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ៣៧នាក់ គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។
គួរបញ្ជាក់ថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៦៥៨នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវីដ-១៩សរុប មានចំនួន ១៥៧៨ករណី ខណ:មានអ្នកជំងឺ ៩១៧នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល