សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ផ្តល់អំណោយ ឱសថ និង សម្ភារ វេជ្ជសាស្ត្រ ដល់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមាន ជ័យ បានទទួលនូវ អំណោយជាឱសថ និង សម្ភារវេជ្ជសាស្ត្រ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្រាប់ប្រើប្រាស់ ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺជូនប្រជាពលរដ្ឋ។ អំណោយឱសថ និង សម្ភារវេជ្ជសាស្ត្រនេះ ត្រូវបាន ឯកឧត្តម ម៉ម ប៊ុននាង ប្រធាន គណៈកម្មការទី១០ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភារួម និងប្រតិភូ បាននាំយកមកប្រគល់ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។
ក្នុងពិធីនេះឯកឧត្តម ម៉ម ប៊ុននាង បានជម្រាបជូនថា អំណោយជាបរិក្ខារពេទ្យ ឱសថ ឧបករណ៍ និងសម្ភារវេជ្ជសាស្ត្រ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដែលបានយកមក ប្រគល់ជូនអាជ្ញាធរ ខេត្តបន្ទាយមានជ័យនាពេលនេះ រួមមាន៖ ថ្នាំពេទ្យចំនួន ១៤មុខ ស្មើនឹង ១៩០កេស, សម្លៀកបំពាក់២៩កេស, មួក២កេស, ម៉ាស៨កេស, កាបូប១កេស, សរុប២៣០ កេស ដែលគិតជាទឹកប្រាក់ប្រមាណជាង ៣០ម៉ឺន ដុល្លារអាម៉េរិក។
ឯកឧត្តមបន្តថា ឱសថ និងសម្ភារវេជ្ជសាស្ត្រទាំងអស់នេះ បានមកពីមូលនិធិចែករំ លែកសង្គ្រោះជីវិតសកល សាធារណរដ្ឋកូរ៉េ ដែលប្រគល់ជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ហើយសម្ដេចក៏បានប្រគល់ជូនបន្តមកឱ្យអាជ្ញាធរខេត្ត បន្ទាយ មានជ័យ សម្រាប់ចែកចាយទៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដើម្បីប្រើ ប្រាស់ក្នុងការព្យាបាលអ្នកជំងឺ។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ ចំពោះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដែលបានប្រគល់ជូននូវបរិក្ខារពេទ្យឱសថ និង សម្ភារវេជ្ជសាស្ត្រ ដល់រដ្ឋបាលខេត្តបន្ទាយមានជ័យនាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវ ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចំពោះវិស័យសុខាភិបាល និយាយដោយឡែកចំពោះការផ្ដល់សេវាសុខភាពសាធារណៈ ជូន ដល់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀតបានជំរុញ និងលើកទឹកចិត្តឱ្យមន្ត្រីសុខាភិបាលទាំងអស់ កាន់តែមាន ឆន្ទៈមោះមុត ក្នុងការបំពេញនូវភារកិច្ចទទួលខុសត្រូវ ក្នុងការបម្រើសុខភាពប្រជា ពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
លោកអភិបាលរងខេត្តបន្ទាយមានជ័យបញ្ជាក់ថា រដ្ឋបាលខេត្តនឹងយកឱសថ សម្ភារ វេជ្ជសាស្ត្រទាំងអស់នេះ ប្រគល់ជូនទៅមន្ទីរសុខាភិបាលខេត្ត ដើម្បីចែកចាយបន្តទៅតាម មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមក្រុង ស្រុកនីមួយៗ សម្រាប់ប្រើប្រាស់ក្នុងការព្យា បាលអ្នកជំងឺ ឱ្យមានប្រសិទ្ធភាព ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ៕
ប្រភព៖ ក្រសួងព័ត៌មាន