ទស្សនៈជីវិតទាំង ៩ ឃ្លារបស់មហាសេដ្ឋីដ៏ល្បីល្បាញរបស់ហុងកុងលោក Ly Kha Shing
លោក លីកាស៊ីង (Ly Kha Shing) កើតនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ១៩២៨ នៅស្រុក Chaozhou ខេត្ត Guangdong ប្រទេសចិន។ គាត់គឺជាសហគ្រិននិងសប្បុរសជនចិន។លើសពីនេះគាត់ត្រូវបានគេគោរពសរសើរថាជាអ្នកជំនួញម្នាក់ដែលមានឥទ្ធិពលបំផុតនៅអាស៊ី។
បើនិយាយអំពីក្រុមហ៊ុនរបស់លោក លីកាស៊ីង (Ly Kha Shing) មានដូចជា ផ្នែកទូរគមនាគមន៍ (telecommunications), អចលនទ្រព្យ(real estate), ហេដ្ឋារចនាសម្ព័ន្ធ(infrastructure), កំពង់ផែ, លក់ទំនិញរាយ, ផលិតកម្មថាមពលនិងបច្ចេកវិទ្យាក្នុងចំណោមការបណ្តាក់ទុនផ្សេងទៀតផងដែរ។
គាត់ត្រូវបានគេស្គាល់ឈ្មោះថា “Mr. Money” និង “Superman” នៅទីក្រុងហ៊ុងកុង និងទ្វីបអាស៊ី។
ខាងក្រោមនេះគឺជាទស្សន:មួយចំនួនរបស់ លោក លីកាស៊ីង (Ly Kha Shing)
- ប្រសិនបើអ្នកគិតមុន ហើយត្រៀមខ្លួន នោះអ្នកនឹងគ្មានការព្រួយបារម្ភ
- “ប្រជាធិបតេយ្យគ្មានច្បាប់ និងបទបញ្ជាមិនមែនជាប្រជាធិបតេយ្យទេ”
- “ខ្ញុំធ្លាប់ជាបុគ្គលិកខ្លួនឯង ដូច្នេះខ្ញុំដឹងថាបុគ្គលិកចង់បានអ្វី”
- អ្នកត្រូវតែដឹង និងយល់អំពីមុខជំនួញរបស់អ្នកដូចជាបាតដៃរបស់អ្នក
- ខ្ញុំចង់បង្កើតសាជីវកម្មមួយដែលមិនត្រឹមតែជនជាតិចិនដែលមានមោទនភាពនោះទេ ប៉ុន្តែជនបរទេសក៏មានការចាប់អារម្មណ៍ផងដែរ
- សំរាប់ខ្ញុំមិនថាវិស័យអប់រំ បច្ចេកវិទ្យា ឧស្សាហកម្ម សហគ្រាស និងនិយោបាយសុទ្ធតែជាផ្នែកសំខាន់ដើម្បីជួយសង្គម។
- “ ប្រសិនបើអ្នកអនុញ្ញាតឱ្យដៃគូរបស់អ្នកទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងលើការរកស៊ី នោះពួកគេនឹងត្រឡប់មកវិញហើយចង់ធ្វើជំនួញជាមួយអ្នក។ វានឹងមិនខ្វះឱកាសនោះទេ។
- បើអ្នកចាប់អារម្មណ៍ជាមួយជំនួញរកស៊ី អ្នកត្រូវធ្វើវាឲ្យបានល្អ
- ជីវិតនឹងការរកស៊ីតែងតែមានការឡើង ឬក៏ចុះ
ប្រភព: talkativeman ដោយ: ជា បញ្ញា