NHAM24 និងមន្ទីរពេទ្យ អឃីត បង្កើតភាពជាដៃគូសហការដ៏សំខាន់សម្រាប់សុខុមាលភាពសហគមន៍កម្ពុជាក្រោមប្រធានបទ៖ ដំណើរការឆ្ពោះទៅរកការរួបរួមតែមួយនៃសហគមន៍ NHAM24

ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ - NHAM24 ពិតជាមានកិត្តយសយ៉ាងក្រៃលែងក្នុងការប្រកាសនូវកិច្ចសហការនាពេលថ្មីៗនេះជាមួយនឹងមន្ទីរពេទ្យ អឃីត ដែលជាមន្ទីរពេទ្យឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលប្តេជ្ញាផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់សម្រាប់មាតា ទារក និងក្រុមគ្រួសារ។

 
NHAM24 និងមន្ទីរពេទ្យ អឃីត បង្កើតភាពជាដៃគូសហការដ៏សំខាន់សម្រាប់សុខុមាលភាពសហគមន៍កម្ពុជាក្រោមប្រធានបទ៖ ដំណើរការឆ្ពោះទៅរកការរួបរួមតែមួយនៃសហគមន៍ NHAM24

 

ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ - NHAM24  ពិតជាមានកិត្តយសយ៉ាងក្រៃលែងក្នុងការប្រកាសនូវកិច្ចសហការនាពេលថ្មីៗនេះជាមួយនឹងមន្ទីរពេទ្យ អឃីត ដែលជាមន្ទីរពេទ្យឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលប្តេជ្ញាផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់សម្រាប់មាតា ទារក និងក្រុមគ្រួសារ។ កិច្ចសហការនេះត្រូវបានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមនៃសកម្មភាពទំនួលខុសត្រូវក្នុងសង្គម (CSR) #NHAM24GOOD ស្ថិតនៅក្នុងប្រធានបទ  "ដំណើរការឆ្ពោះទៅរកការរួបរួមតែមួយនៃសហគមន៍ NHAM24" ដែលនេះគឺជាការគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ NHAM24 ចំពោះសកម្មភាពទំនួលខុសត្រូវក្នុងសង្គម និងសុខុមាលភាពនៅក្នុងសហគមន៍។ គោលដៅចម្បងនៃកិច្ចសហការមួយនេះគឺផ្តោតសំខាន់ទៅលើការផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសផ្តាច់មុខសម្រាប់បុគ្គលិកមន្ទីរពេទ្យ អ្នកជំងឺ និងអ្នកមកសួរសុខទុក្ខអ្នកជំងឺ រួមមានការដឹកជញ្ជូនដោយឥតគិតថ្លៃទៅដល់មន្ទីរពេទ្យ លើអាហារដែលបាន បញ្ជាទិញតាមរយៈកម្មវិធី NHAM24 និងការបញ្ចុះតម្លៃពិសេសលើការធ្វើដំណើរទៅ និងមកពីមន្ទីរពេទ្យ គួបផ្សំជាមួយនឹងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។

គំនិតផ្តួចផ្តើមនៃសកម្មភាពទំនួលខុសត្រូវក្នុងសង្គម (CSR) របស់ NHAM24 ដែលគាំទ្រយ៉ាងពេញទំហឹងទៅលើវិស័យសុខាភិបាលខាងលើនេះ គឺជាផ្នែកមួយនៃបេសកកម្មរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់សុខុមាលភាពរបស់សហគមន៍កម្ពុជា។ បន្ថែមពីលើការផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសផ្តាច់មុខដែលបានរៀបរាប់ខាងលើនេះផងដែរ NHAM24 ក៏មានគោលបំណងយ៉ាងមុតមាំក្នុងការផ្តល់នូវភាពងាយស្រួលសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់បុគ្គលិកមន្ទីរពេទ្យ និងបន្ថែមនូវបទពិសោធន៍ថ្មីៗ សម្រាប់ការសម្រាកព្យាបាលរបស់អ្នកជំងឺ ក៏ដូចជាផ្តល់ភាពងាយស្រួលទៅដល់ការធ្វើដំណើរទៅ និងមកពីមន្ទីរពេទ្យផងដែរ។

លោកស្រី ស៊ុន សុខាប្រធាននាយកប្រតិបត្តិការនៃក្រុមហ៊ុន NHAM24 បានសម្តែងនូវក្តីរីករាយចំពោះភាពជាដៃគូនេះ ដោយមានប្រសាសន៍ថា៖ "ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចាប់ដៃគូសហការជាមួយមន្ទីរពេទ្យ អឃីត ដែលជាមន្ទីរពេទ្យឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលប្តេជ្ញាផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់សម្រាប់មាតា ទារក និងក្រុមគ្រួសារ។ កិច្ចសហការនេះជាការគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ NHAM24 ដែលគាំទ្រយ៉ាងពេញទំហឹងទៅលើវិស័យសុខាភិបាល និងផ្តល់ផលប៉ះពាល់ជាវិជ្ជមានដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ពួកយើងជឿជាក់ថាជាមួយនឹងការផ្តល់នូវអត្ថប្រយោជន៍ផ្តាច់មុខទាំងនេះ ពួកយើងនឹងអាចបន្ថែមនូវបទពិសោធន៍ថ្មីៗ សម្រាប់ការសម្រាកព្យាបាលថែទាំសុខភាពរបស់អ្នករាល់គ្នាតាមរយៈសេវាកម្មរបស់ពួកយើង។"

លោក ឈុង ឌី ប្រធាននាយកប្រតិបត្តិការនៃមន្ទីរពេទ្យ អឃីត បានឆ្លើយតបទៅកាន់សេចក្តីរីករាយខាងលើ ដោយបានបន្ថែមថា៖ "ពួកយើងពិតជាមានសេចក្តីរីករាយ និងមានកិត្តិយសក្នុងការចាប់ដៃគូសហការជាមួយ NHAM24 ក្នុងគម្រោងមួយនេះ។ មន្ទីរពេទ្យ អឃីត មិនត្រឹមតែជាមន្ទីរពេទ្យឯកទេសផ្នែកសម្ភព រោគស្រ្តី និងទារក យើងក៏មានឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក និងជំងឺទូទៅ ដែលមានបុគ្គលិក អ្នកជំងឺ និងអ្នកសួរសុខទុកជាច្រើនធ្វើការចេញចូលមន្ទីរពេទ្យជាប្រចាំ។ ដូច្នេះ យើងជឿជាក់ថា ភាពជាដៃគូមួយនេះនឹងមានអត្ថប្រយោជន៍ទៅវិញទៅមក និងបន្ថែមនូវភាពងាយស្រួលដល់បុគ្គលិក និងអតិថិជនយើងទាំងអស់មិនថាលើការធ្វើដំណើរ ឬលើជម្រើសនៃការបរិភោគផ្សេងៗ។"

កិច្ចសហការមួយនេះបានបង្ហាញពីការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងគំនិតផ្តួចផ្តើមនៃសកម្មភាពទំនួលខុសត្រូវក្នុងសង្គម (CSR) របស់ NHAM24 និងជាបេសកកម្មបន្តទៀតរបស់ខ្លួនក្នុងការគាំទ្រសហគមន៍កម្ពុជា។ ជាមួយនឹងប្រធានបទដ៏ទូលំទូលាយនៃ "ដំណើរការឆ្ពោះទៅរកការរួបរួមតែមួយនៃសហគមន៍ NHAM24"។  NHAM24 ប្រកាន់បានយ៉ាងខ្ជាប់ខ្ជួនក្នុងការយកចិត្តទុកដាក់ទៅលើការលើកកម្ពស់សហគមន៍តាមរយៈគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមជាច្រើន។

+ អំពី NHAM24 (GO24 CAMBODIA CO., LTD. )

NHAM24 គឺជាក្រុមហ៊ុនពាណិជ្ជកម្មបែបអេឡិចត្រូនិច (Super App) ដ៏ធំមួយ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015។ ហើយបច្ចុប្បន្ននេះ NHAM24 កំពុងតែបម្រើសេវាកម្មសឹងលើគ្រប់វិស័យទាំងអស់រួមមាន សេវាកម្មដឹកជញ្ជូនម្ហូបអាហារនិងគ្រឿងទេស សេវាកម្មតាក់ស៊ី សេវាកម្មដឹកជញ្ជូនអីវ៉ាន់ សេវាកម្មទីផ្សារពាណិជ្ជកម្មរហ័ស និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ។

ជាមួយនឹងដំណើរប្រតិបត្តិការនៅ 19 ខេត្តក្រុង ក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ដៃគូដឹកជញ្ជូន និងដៃគូបើកបរជាង 10,000 នាក់ និងបានអនុញ្ញាតឱ្យដៃគូពាណិជ្ជករលក់អាហារ និងពាណិជ្ជកម្មរហ័សជាង 20,000 ហាង ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។

 

+ អំពីមន្ទីរពេទ្យ អឃីត

មន្ទីរពេទ្យ អឃីត ជាមន្ទីរពេទ្យឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលប្តេជ្ញាផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់សម្រាប់មាតា ទារក និងក្រុមគ្រួសារ។ មន្ទីរពេទ្យ អឃីត បានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ផ្ដោតលើឯកទេសសម្ភព រោគស្រ្តី និងទារក យើងក៏ពង្រីកបន្ថែមលើឯកទេសផ្នែក ត្រចៀក ច្រមុះ បំពង់ក និងជំងឺទូទៅ ក៏ដូចជាឯកទេសការវះកាត់ដោយចោះ សេវាកម្មផ្ទះលំហែមាតុភាព និងកំពុងពង្រីកបន្ថែមនូវសេវាកម្មមួយចំនួនទៀតទៅតាមការតម្រូវការ និងការស្នើសុំរបស់អតិថិជន។ មន្ទីរពេទ្យ អឃីត មានឧបករណ៍វេជ្ជសាស្រ្តទំនើបៗ ជាមួយបច្ចេកវិទ្យាស៊េរីចុងក្រោយ ដែលអាចវិភាគនិងបង្ហាញលិទ្ធផលប្រកបដោយភាពច្បាស់លាស់ និងទំនុកចិត្តដល់អតិថិជនក្នុងការកំណត់រោគវិនិច្ឆ័យផ្សេងៗ។

បច្ចុប្បន្នមន្ទីរពេទ្យ អឃីត មានវិជ្ជបណ្ឌិត និងបុគ្គលិកទាំងអស់ជាង ៣០០ នាក់កំពុងបម្រើការងារជូនដល់បងប្អូនពេញ២៤ម៉ោង និងមាន២ទីតាំងងាយស្រួលស្វែងរក៖

ទី១ គឺមន្ទីរពេទ្យ អឃីតកោះពេជ្រ មានទីតាំងនៅក្នុងបុរីអេលីហ្សេ កោះពេជ្រ និង ទី២ គឺមន្ទីរពហុព្យាបាល និងសម្ភព អឃីតផ្លាហ្សា មានទីតាំងនៅជិតស្ពានអាកាសផ្សារដីហុយ រាជធានីភ្នំពេញ។