[វីដេអូ] Ep.168 ប្រធានបទ៖ ជំងឺរលាកថ្លើម B ការចម្លង និង ការព្យាបាល

ជំងឺរលាកថ្លើមគឺសំដៅទៅលើការរលាកកោសិកាសាច់ថ្លើមដែលបណ្ដាលមកពីមូលហេតុដូចជា ការពិសារគ្រឿងស្រវឹង កត្តាវីរុស ការធាត់ហួសគីឡូ និងការរលាកថ្លើមដោយសារពពួកប៉ារ៉ាស៊ីត។ជំងឺរលាកថ្លើមចែកចេញជា ៥ គឺជំងឺរលាកថ្លើមប្រភេទ A ប្រភេទB ប្រភេទC ប្រភេទD និងប្រភេទE។ ជំងឺរលាកថ្លើមឆ្លងបណ្តាលមកពីការញុំាអាហារឆៅ អាហារសមុទ្រឆៅ អ្នកដែលលើសជាតិដែក និងជំងឺដែលមានជំងឺ Autoimmune ខ្លួនឯងប្រឆាំងខ្លួនឯង។

 
[វីដេអូ] Ep.168 ប្រធានបទ៖  ជំងឺរលាកថ្លើម B ការចម្លង និង ការព្យាបាល

តើអ្វីទៅជាការរលាកថ្លើមប្រភេទ B?

ការរលាកថ្លើមប្រភេទ B កើតឡើងដោយសារវីរុសប្រភេទB។

មូលហេតុអ្វីដែលបណ្ដាលអោយមានជម្ងឺរលាកថ្លើមប្រភេទB?

មូលហេតុនៃការកើតឡើងនៃជម្ងឺរលាកថ្លើមប្រភេទB ឆ្លងតាមរយ:ការប្រើប្រាស់របស់មុតស្រួច ដូចជាម្ជុល សារ៉ាង ឬក៏​ច្រាស់ដុះធ្មេញ​និងឡាមកោពុកមាត់ជាដើម។​

រោគសញ្ញា

ការរលាកថ្លើមប្រភេទB មិនមានរោគសញ្ញាស្ដែងចេញអោយឃើញដូចជំងឺផ្សេងៗនោះទេ ប៉ុន្តែការរលាកថ្លើមប្រភេទនេះ ឆ្លងភ្លាមៗទៅបុគ្គលដទៃទៀតដែលការរលាកនេះគឺមានពីរទម្រងើផ្សេងគ្នា។

+ទម្រង់ទី១ ឆ្លងកម្រិតស្រាលដែលក្នុងរយ: ពេល៩ខែគឺអ្នកជំងឺអាចជាសះស្បើយមកធម្មតាវិញ។

+ ទម្រង់ទី២ ឆ្លងកម្រិតធ្ងន់ធ្ងរដែលអាចធ្វើឲ្យអ្នកជំងឺខ្សោយដល់ថ្លើម មានជាតិពុលកើនឡើងខ្ពស់​ដែលរោគសញ្ញារបស់វាគឺធ្វើអោយអ្នកជម្ងឺ ល្ហិតល្ហៃ ចុកពោះ ឬក្អួតជាដើម។​

 

តើជម្ងឺនេះឆ្លងតាមរយ:អ្វីខ្លះ? និងមិនឆ្លងតាមអ្វីខ្លះ?

ជម្ងឺនេះគឺមិនឆ្លងតាមរយះការអោប ថើប ការបរិភោគអាហារដែលមានស្លាបព្រាជាមួយគ្នា និងផឹកទឹកជាមួយគ្នានោះទេ។​ ផ្ទុយទៅវិញវាឆ្លងតាមរយះការប៉ះពាល់ឈាមដោយផ្ទាល់ជាមួយនឹងអ្នកជម្ងឺ និងការប្រើប្រាស់ម្ជុល សារុំាងរួមគ្នា។​

រោគវិនិច្ឆ័យ

ដើម្បីធ្វើរោគនិវិច្ឆ័យគឺតម្រូវអោយអ្នកជម្ងឺមកជួបជាមួយគ្រូពេទ្យផ្ទាល់​ដើម្បីធ្វើការជួសឈាម ពិនិត្យរកមេរោគផ្សេងៗ ។

វិធីសាស្រ្តការពារ

ដើម្បីបង្ការកុំឲ្យកើតជំងឺរលាកថ្លើម B អ្នកមិនគួរញុំាអាហារឆៅ អ្នកគួរចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម A C និងជួបពិភាក្សាត្រួតពិនិត្យសុខភាពជាមួយគ្រូពេទ្យជារៀងរាល់មួយឆ្នាំម្តង៕