ហាងលក់ផលិតផលកែច្នៃពីកំប្លោក មួយកន្លែងក្នុងក្រុងសៀមរាប ជួយលើកកម្ពស់ផលិតផលខ្មែរ លើកស្ទួយជីវភាពប្រជាពលរដ្ឋនៅជុំវិញនោះ
MC.ហាងលក់ផលិតផលកាបូប និងវត្ថុប្រើប្រាស់ពីកំប្លោកមួយកន្លែង ស្ថិតក្នុងក្រុងសៀមរាប កំពុងចូលរួមចំណែកលើកស្ទួយផលិតផលខ្មែរ ផ្តល់ឱកាសការងារមួយ ចំនួនដល់ប្រជាពលរដ្ឋដែលគ្មានការងារធ្វើឱ្យមានជីវភាពល្អប្រសើ។
អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! អ្នកស្រីសាន់ ចាណា អាយុ ៣៣ឆ្នាំ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ជាម្ចាស់ហាងក្រមុំអង្គរ៩៩ លក់ផលិតផលពីកំប្លោកបានឱ្យដឹងថា ហាងរបស់អ្នកស្រី ចាប់បើកដំណើរ ការលក់រយៈពេលជាង៦ឆ្នាំមកហើយ ភាគច្រើនគឺផុសលក់ផលិតផលធ្វើពីកំប្លោកតាមប្រព័ន្ធអនឡាញ។
អ្នកស្រីបន្តថា មូលហេតុដែលអ្នកស្រីសម្រេចចិត្តលក់ផលិត ផលពីកំប្លោកនេះ គឺដើម្បីរួម ចំណែកលើកកម្ពស់ផលិត ផលក្នុងស្រុកផង និងដើម្បីជួយឱ្យជីវភាពស្ត្រីវ័យចំណាស់នៅជុំវិញនោះ អាចរកប្រាក់ចំណូលបាន តាម រយៈការមករៀននិងជួយធ្វើកាបូបសម្រាប់លក់។ អ្នកស្រីបន្តទៀតថា ហាងរបស់អ្នកស្រី មានលក់ផលិត ផលជាច្រើនប្រភេទ ដែលច្នៃឡើងពីកំប្លោក មានដូចជា កាបូបសម្រាប់ស្ត្រី និងវត្ថុប្រើ ប្រាស់តាមគេហដ្ឋានជាដើម ដែលអតិថិជនបញ្ជាទិញតាមប្រព័ន្ធអនឡាញ ឬមកទិញនៅទីតាំងផ្ទាល់ក៏បាន។
បើកលក់នេះ ដោយសារអ៊ំៗ មានអ៊ំខ្លួនឯងខ្លះ គាត់អត់មានការងារកូនទៅថៃអស់ គាត់ទីពឹងភាគច្រើនមេម៉ាយ និងក្រមុំចាស់ ឃើញ ថារពាក់ឥឡូវពិបាករកណាស់ ទៅបោចនៅកន្លែងឆ្ងាយគាត់អត់មានកម្លាំងទេ ចឹងទៅខ្ញុំនឹកឃើញថាកំប្លោកវាសម្បូរ វាស្រួលជាងគាត់កាប់នៅសៀមរាបយើងនេះ អត់សូវឈឺដៃដូចរពាក់ទេ ងាយ ស្រួលត្បាញជាង ហើយយើងច្នៃម៉ូតបានច្រើនដែរ មានកាបូប កញ្រ្ចែង មានជាល កម្រាលអីដូចគ្នា ដើម្បីលើក កម្ពស់ឱ្យគាត់មានមុខរបរដែលយើងបានបន្តិចគាត់បានបន្តិចដែរ អតិថិជនយើងមានផេក លក់តាមប្រព័ន្ធអនឡាញ ក្រមុំអង្គរ៩៩ តែឥឡូវទោះបីកូវីដតែយើងនៅលក់បាន តែតម្លៃចុះច្រើន ដើម្បីឱ្យគាត់មានការងារធ្វើ។
អ៊ំស្រី មីន រុំ អាយុ៦២ឆ្នាំ រស់នៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប បាន ឱ្យដឹងថា អ៊ំស្រីចេះជំនាញធ្វើ កាបូបកំប្លោក ឬវត្ថុប្រើប្រាស់ផ្សេងៗពីកំប្លោកនេះ រយៈ ពេលជាង៣ឆ្នាំមកហើយ កាលដើមឡើយអ្នកស្រីចេះតែកែច្នៃវត្ថុប្រើប្រាស់ពីដើមរពាក់ប៉ុណ្ណោះ។ អ្នកស្រីបន្តថា កំប្លោក ងាយស្រួលរកនៅតាមទឹកបឹងនានា ការផលិតក៏ងាយស្រួលជាងរពាក់ឆ្ងាយ ណាស់ ធ្វើឱ្យអ្នកស្រីអាចពឹងអាស្រ័យលើមុខរបរនេះបាន។ សំឡេង៖ បានប្រាក់នេះឯងធ្វើបុណ្យធ្វើអីទៅណាចាស់ៗបើសិនអត់ការងារនេះ ពិបាក ទៅបោចរពាក់ រករពាក់មិន បានទៀត ខ្ញុំពីមុនទៅបោចរពាក់តើធ្វើជាល កាលណាក្មួយគេមានកន្លែងធ្វើកំប្លោកអ៊ីចឹងរត់មកជួយធ្វើគេ ដល់ ពេលចេះទៅអរបានប្រាក់ ចំណូលហ្នឹងអានេះឯង មួយខែត្រឹម២០ទៅ២៥ម៉ឺនរៀល ទៅកាប់កំប្លោកនៅផ្លូវក្រវាត់ ក្រុងទឹកលូណាស់ ហាលបានចំនួន១៥ថ្ងៃ ស្ងួតល្អច្រកការ៉ុងទុកដល់ថ្ងៃណាយើងត្រូវ ការ យកមកលាងទឹកសាប៊ូ ដល់ពេលបើកពីឆ្ពុងទៅ យកទៅថ្លឹងគីឡូចែកគ្នា ដោយតូចដោយធំបើថាធំពីរថ្ងៃជាង បើតូចមួយ មួយថ្ងៃៗ មានសំណូមពរឱ្យប្រជាពលរដ្ឋគាំទ្រពួកក្រុមកំប្លោកផង។ សូមជម្រាបថា កំប្លោក ជារុក្ខជាតិម្យ៉ាងដែលនិយមដុះនៅតាមទឹកបឹងនានា វាមានប្រយោជន៍ច្រើនយ៉ាងគឺ ផ្កាវាគេប្រើជាអន្លក់សម្រាប់ទទួលទានជាម្ហូបអាហារ ដើមនិងស្លឹក ស្រស់ប្រើជាចំណី អាហារសម្រាប់សត្វគោក្របី ចំណែកដើមដែលហាលថ្ងៃឱ្យស្ងួត អាចប្រើការបានច្រើន យ៉ាង ដូចជាវេញធ្វើជាខ្សែ ចំណង ខ្សែអង្រឹង និងបច្ចុប្ប ន្នត្រូវបានយកមកកែច្នៃធ្វើជាកាបូប និងវត្ថុប្រើប្រាស់នៅតាមគេហដ្ឋានជាដើម។ល៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន