ព្រឹកនេះ សម្តេចតេជោហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលសំខាន់ៗចំនួន៣ តាមរយៈប្រព័ន្ធវីដេអូ
នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលសំខាន់ៗចំនួន៣ តាមរយៈប្រព័ន្ធវីដេអូ ដែលរួមមានកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ ACMECS លើកទី៩ កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម CLMV លើកទី ១០ និង កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ ACMECSលើកទី៩ ។ កិច្ច ប្រជុំកំពូលកម្ពុជា- ឡាវ-មីយ៉ាន់ម៉ា-វៀតណាម CLMV លើកទី១០និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ -វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណCLV DTVលើកទី១១ ដែលរៀបចំឡើងស្របពេលជា មួយកិច្ចប្រជុំកំពូល ACMECS លើកទី៩ ហើយ ដែលកិច្ចប្រជុំកំពូលទាំងពីរនេះ ត្រូវដឹកនាំដោយឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋម ន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំស្ថិតក្រោមមូលបទភាពជាដៃគូ ដើម្បីការតភ្ជាប់និងភាពរឹងមាំកិច្ចប្រជុំកំពូល ACME CS លើកទី៩ និងពិនិត្យឡើងវិញនូវកិច្ចសហប្រ តិបត្តិការកន្លងមកនិងពេលអនាគត ជាពិសេស លើវិធីនិងមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ACMECS លើគ្រប់វិស័យដែលនឹងដើរតួនាទីជាក្របខណ្ឌសាមគ្គីភាពដ៏សំ ខាន់ សម្រាប់ថែរក្សាសន្តិភាព និង ស្ថិរភាពក្នុងតំបន់ និងជំរុញការអភិវឌ្ឍរួមគ្នាក្រោយវិបត្តិជំងឺ រាតត្បាតសកលកូវីដ-១៩។ នៅចុងបញ្ចប់នៃកិច្ច ប្រជុំកំពូលនេះ នឹងមានពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូលACMECS ពីប្រទេសកម្ពុជាដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ចំពោះកិច្ចប្រជុំកំពូល CLMV លើកទី១០ ធ្វើ ឡើងក្រោមមូលបទ «ការលើកកម្ពស់ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាព សម្រាប់សមាហរណ កម្មតំបន់» និងពិនិត្យមើលឡើងវិញ នូវសមិទ្ធ ផលនានា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក និងកំណត់ទិសដៅនាពេលអនាគតនៃកិច្ចសហប្រ តិបត្តិការ CLMV ដោយពិចារណាទៅលើវិបត្តិសុខភាពពិភពលោក ដែលបង្កឡើងដោយជំងឺ រាតត្បាតសកលកូវីដ-១៩ និងផែនការស្តារប្រទេ សខ្លួនឡើងវិញក្រោយវិបត្តិនៃជំងឺនេះ។ សាធារ ណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលនេះនៅពេលបន្ទាប់។
កិច្ចប្រជុំកំពូល CLV DTV លើកទី១១ នឹងពិនិត្យឡើងវិញ ពីវឌ្ឍនភាពដែលសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ព្រមទាំងពិភា ក្សាអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសង្គម រវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម ជាពិសេសលើការអភិវ ឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារច នាសម្ព័ន្ធ បរិស្ថាន វប្បធម៌ ការអភិវឌ្ឍធនធាន មនុស្ស សុខាភិបាល និងឧក្រិដ្ឋកម្មឆ្លងដែន៕
ប្រភព: ក្រសួងព័ត៌មាន