ប្រធានបទ ៖ ជំងឺមហារីកពោះវៀនតូច

ជំងឺមហារីកពោះវៀនតូច គឺជាប្រភេទមហារីកដែលមានការលូតលាស់នៃកោសិកាក្នុងពោះវៀនតូច។ ពោះវៀនតូច គឺជាបំពង់វែងដែលមានតួនាទីរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹម។ បន្ថែមពីនេះពោះវៀនតូចក៏ដើរតួរក្នុងប្រព័ន្ធការពារមេរោគក្នុងរាងកាយផងដែរ។ វាមានកោសិកាដែលប្រឆាំងនឹងបាក់តេរី និងមេរោដែលចូលក្នុងខ្លួនតាមរយៈមាត់។

 
ប្រធានបទ ៖ ជំងឺមហារីកពោះវៀនតូច

រោគសញ្ញានៃជំងឺមហារីកពោះវៀនតូច រួមមាន៖

- ឈឺពោះ

- ស្បែក និងភ្នែកឡើងលឿង

- មានអារម្មណ៍ខ្សោយ ឬអស់កម្លាំងខ្លាំង

- ក្អួតចង្អោរ

- ស្រកទម្ងន់

- ឈាម​ក្នុង​លាមក​អាច​មាន​ពណ៌​ក្រហម ឬ​ខ្មៅ

- រាគ

- រលាកស្បែក ។

កត្តាដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនតូចរួមមាន៖

- ការផ្លាស់ប្តូរ DNA មួយចំនួនដែលត្រូវបានឆ្លងកាត់ពីឪពុកម្តាយ អាចបង្កើនហានិភ័យនៃជំងឺមហារីកពោះ

វៀនតូច និងមហារីកផ្សេងៗទៀត។

- ជំងឺពោះវៀនផ្សេងៗ និងលក្ខខណ្ឌផ្សេងៗដែលប៉ះពាល់ដល់ពោះវៀនអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនតូច។

- ប្រព័ន្ធភាពស៊ាំចុះខ្សោយ ប្រសិនបើប្រព័ន្ធការពារមេរោគក្នុងរាងកាយរបស់អ្នកចុះខ្សោយ អាចមានហានិភ័យនៃការកើនឡើងនៃជំងឺមហារីកពោះវៀនតូច។

-ចំណីអាហារមួយចំនួនដែលមានផ្ទុកសារធាតុគីមី។

ប្រភព ៖ Mayo Clinic                           អត្ថបទ ៖ កា