ប្រធានបទ ៖ ជំងឺមហារីកបបូរមាត់
ជំងឺមហារីកបបូរមាត់កើតឡើងនៅលើស្បែកបបូរមាត់។ បន្ថែមពីនេះ ជំងឺមហារីកបបូរមាត់អាចកើតឡើងនៅគ្រប់ទីកន្លែងនៅតាមបបូរមាត់ខាងលើ ឬខាងក្រោម ប៉ុន្តែច្រើនតែកើតលើបបូរមាត់ខាងក្រោម។ ជំងឺមហារីកបបូរមាត់ភាគច្រើន ចាប់ផ្តើមនៅក្នុងកោសិកាស្តើងៗនៅស្រទាប់កណ្តាល និងស្រទាប់ខាងក្រៅនៃស្បែកហៅថាកោសិកា squamous។
កត្តាហានិភ័យនៃជំងឺមហារីកបបូរមាត់រួមមានការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេក និងការប្រើថ្នាំជក់ជាដើម។
សញ្ញា និងរោគសញ្ញានៃជំងឺមហារីកបបូរមាត់រួមមាន៖
- បបូរមាត់ប្រែពណ៌ស
- ឈឺបបូរមាត់មិនជាសះស្បើយ
- រមាស់ ឈឺ ឬស្ពឹកបបូរមាត់ ឬស្បែកជុំវិញមាត់ ។
កត្តាដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកបបូរមាត់រួមមាន៖
- ការប្រើប្រាស់ថ្នាំជក់គ្រប់ប្រភេទ រួមមាន បារី ស៊ីហ្គា បំពង់ ទំពារថ្នាំជក់ និងថ្នាំជក់
- ភាគច្រើនកើតទៅលើអ្នកស្បែកស
- ប៉ះពាល់នឹងព្រះអាទិត្យច្រើនពេកលើបបូរមាត់
- ប្រព័ន្ធភាពស៊ាំចុះខ្សោយ ៕
ប្រភព ៖ Mayo Clinic អត្ថបទ ៖ កា