ប្រធានបទ ៖ ជំងឺមហារីកសួត
ជំងឺមហារីកសួតកើតឡើងនៅពេលដែលកោសិកានៅក្នុងសួតលូតលាស់ដោយមិនអាចគ្រប់គ្រងបាន និងបង្កើតបានជាដុំសាច់។ សួតជាសរីរាង្គដែលមានតួនាទីពីរនៅក្នុងទ្រូង ដែលស្រូបយកអុកស៊ីសែននៅពេលអ្នកស្រូបចូល និងបញ្ចេញកាបូនឌីអុកស៊ីតនៅពេលអ្នកដកដង្ហើមចេញ។ អ្នកដែលជក់បារីមានហានិភ័យខ្ពស់បំផុតនៃជំងឺមហារីកសួត ប៉ុន្តែមហារីកសួតក៏អាចកើតមានចំពោះអ្នកដែលមិនធ្លាប់ជក់បារីផងដែរ។
មហារីកសួត ជាធម្មតាមិនបង្កជាសញ្ញា និងរោគសញ្ញាក្នុងដំណាក់កាលដំបូងបំផុតរបស់វាទេ។
សញ្ញា និងរោគសញ្ញានៃជំងឺមហារីកសួតអាចរួមមាន៖
- ក្អករ៉ាំរ៉ៃ (ក្អកស្ងួត ឬមានស្លេស)
- ដកដង្ហើមខ្លី
- ឈឺទ្រូង
- ស្អក
- ស្រកទម្ងន់
- ឈឺឆ្អឹង
- ឈឺក្បាល
កត្តាដែលបង្កឲ្យកើតមហារីកសួត៖
- ជក់បារី
- សារធាតុគីមីឬសារធាតុដែលកឲ្យកើតមហារីក
- បរិយាកាសកខ្វក់
- បុគ្គលក្នុងគ្រួសារមានប្រវត្តិកើតមហារីកសួត
- វ័យ
ដូច្នេះអ្នកគួរបញ្ឈប់ការជក់បារី រស់នៅកន្លែងដែលមានបរិស្ថានស្អាតគ្មានផ្សែងពុល និងទៅប្រឹក្សាជាមួយគ្រូពេទ្យដើម្បីត្រួតពិនិត្យសុខភាពជារៀងរាល់ ១ឆ្នាំម្តង៕
ប្រភព ៖ Mayo Clinic អត្ថបទ ៖ កា