ពិធីសម្ពោធជាផ្លូវការនៃបច្ចេកវិទ្យា LASER ជំនាន់ចុងក្រោយ ALMA HYBRID នូវមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អាលីស

ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦៖ មជ្ឈមណ្ឌលថែរក្សាសម្ផស្សអាលីស បានធ្វើការប្រារព្ធកម្មវិធី “THE MOVING NIGHT” ជាការបើកសម្ពោធម៉ាស៊ីន Laser ជំនាន់ចុងក្រោយគឺម៉ាស៊ីន ALMA HYBRID នាល្ងាចថ្ងៃទី២៩ ថ្ងៃមករា ឆ្នាំ២០២៦ ដោយមានវត្តមានលោកស្រីវេជ្ជបណ្ឌិត ចាន់ ចរិយា ជាស្ថាបនិក និងជាវេជ្ជបណ្ឌិតដឹកនាំការថែទាំ ទាំងស្រុងនៃមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អាលីស ព្រមទាំងវត្តមានភ្ញៀវកិត្តិយសជាច្រើន ដែលជាតំណាងសក្ខីភាពនៃការបើកសម្ពោធដ៏មានន័យនេះផងដែរ ។

 
ពិធីសម្ពោធជាផ្លូវការនៃបច្ចេកវិទ្យា LASER ជំនាន់ចុងក្រោយ ALMA HYBRID នូវមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អាលីស

លោកស្រីវេជ្ជបណ្ឌិត ចាន់ ចរិយា បានមានប្រសាសន៍ថា នេះជាការបោះជំហានថ្មីមួយសម្រាប់មជ្ឈមណ្ឌលថែរក្សាសម្ផស្សអាលីស ក្នុងការបន្តអភិវឌ្ឍន៍ ដោយនាំចូលបច្ចេកវិទ្យា Laser ជំនាន់ចុងក្រោយ និងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាហើយបច្ចេកវិទ្យានេះមិនត្រឹមតែជាការបន្ថែមបច្ចេកវិទ្យាទំនើបទៅក្នុងការព្យាបាលតែមួយមុខទេ។ ប៉ុន្តែជាការលើកកម្ពស់ស្តង់ដារនៃការព្យាបាលស្បែកជំនាន់ថ្មី ដោយផ្អែកលើតម្រូវការ ជាមួយស្តង់ដារសុវត្ថិភាពខ្ពស់ និងប្រសិទ្ធភាពនៃការដោះស្រាយបញ្ហាដែលសមស្របទៅនិងគោលការណ៍ការព្យាបាលរបស់មជ្ឈមណ្ឌលលោកស្រី’’

បន្ថែមពីនេះ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស អាលីស ក៏បានរៀបចំការធ្វើបទបង្ហាញដ៏ពិសេស ដើម្បីចែករំលែកអំពីប្រសិទ្ធភាពនៃការព្យាបាលបញ្ហាស្នាម ដោយអនុវត្តជាមួយម៉ាស៊ីន ALMA HYBRID ដើម្បីអនុញ្ញាត្តិឱ្យភ្ញៀវកិត្តិយសបានយល់កាន់តែច្បាស់អំពីប្រសិទ្ធភាព និងអត្ថប្រយោជន៍នៃបច្ចេកវិទ្យា Laser ជំនាន់ចុងក្រោយនេះផងដែរ។  កម្មវិធី “THE MOVING NIGHT” នៃការដាក់សម្ពោធម៉ាស៊ីន ALMA HYBRID ជាផ្លូវការនេះត្រូវបានបញ្ចប់ក្នុងបរិយាកាសដ៏មានន័យក្រៃលែង ដែលបញ្ជាក់ពីការបោះជំហានថ្មីរបស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សអាលីស ដើម្បីរួមចំណែកបង្កើតអនាគតដែលគ្មានបញ្ហាស្បែក៕