អគ្គិសនីកម្ពុជា ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ដើម្បីអនុវត្តការងារជួសជុលដំឡើងបរិក្ខារ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ
សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា (EDC) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕
ប្រភព: អគ្គិសនីកម្ពុជា