សេចក្ដីណែនាំស្តីពីការរឹតបណ្ដឹងការអនុវត្តវិធានការចត្តាឡីស័កនៅតាមទីតាំងឯកជនដែលជាប់ពាក់ព័ន្ធ
ក្រោយការផ្ទុះឡើងជាលើកទី៣ នៃជំងឺកូវីដ១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ:” រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ជាពិសេសបានបង្កើតគណ:បញ្ជាការស្រាលនិងបង្កើនកម្លាំងយាមប្រចាំការ ២៤/២៤ម៉ោង តាមបណ្តាលមន្ទីរពេទ្យព្យាបាល និងគោលដៅចត្តាឡីស័កទាំងរដ្ឋនិងឯកជន ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍នេះ ហើយត្រូវបានកំណត់ថាជាទីតាំងចត្តាឡីស័ក។

សូមជម្រាបថា ការទទួលបានសេចក្តីណែនាំនេះ នាយករដ្ឋបាលសាលារាធានីភ្នំពេញ អភិបាល នៃគណ:អភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងម្ចាស់ទីតាំងចត្តាឡីស័កឯកជន ព្រមទំាងក្រុមបុគ្គលដែលកំពុងធ្វើចត្តាឡីស័កទាំងឡាយ ត្រូវអនុវត្តឲ្យខាងតែបានតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕
សូមអានសេចក្តីណែនាំដូចខាងក្រោម:
ប្រភព: រដ្ឋបាលរាជធានីភ្នំពេញ