ព្រឹកនេះកម្ពុជា! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១៥ករណីបន្ថែមទៀត

កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៥ករណី ខណ:ព្យាបាលអ្នកជាសះស្បើយ ០១ករណីបន្ថែមទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២២០នាក់នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់ដែលមានចំនួន ២៦៦នាក់។

 
ព្រឹកនេះកម្ពុជា! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១៥ករណីបន្ថែមទៀត
ព្រឹកនេះកម្ពុជា! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១៥ករណីបន្ថែមទៀត
ព្រឹកនេះកម្ពុជា! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១៥ករណីបន្ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០១ករណីបន្ថែមទៀតហើយ ខណ:រកឃើញករណីឆ្លងថ្មី ១៥ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនចំនួន ២៦៦នាក់នៅក្នុងនោះមានស្រី ៥២នាក់​ និងបុរស ២១៤នាក់។

គួរបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ១៥ករណីនៅក្នុងនោះមានជនជាតិចិន​ ១៣នាក់ និងខ្មែរ ០២នាក់។

គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និង ឯកជនមានចំនួនសរុប ៤៦នាក់។

សូមរម្លឹកផងដែរថា ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ក៏បានអំពាវនាវឱ្យពលរដ្ឋបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងមកដល់សហគមន៍កម្ពុជា៕

 

 

 

ប្រភព: ក្រសួងសុខាភិបាល