អ៊ីស្រាអ៊ែលវាយប្រហារគោលដៅរបស់ក្រុមសកម្មជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា

យេរូសាលីម៖ កងទ័ពអ៊ីស្រាអ៊ែលបាននិយាយថា គេបានវាយប្រហារទៅលើប៉ុស្តិ៍យោធាមួយនៅភាគខាងជើងតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមសកម្មយុទ្ធប៉ាឡេស្ទីនបានបាញ់គ្រាប់ផ្លោងពីរគ្រាប់ក្នុងទឹកដីអ៊ីស្រាអែល។

 
អ៊ីស្រាអ៊ែលវាយប្រហារគោលដៅរបស់ក្រុមសកម្មជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា
អ៊ីស្រាអ៊ែលវាយប្រហារគោលដៅរបស់ក្រុមសកម្មជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា

នៅក្នុងសេចក្តីថ្លែងការណ៍កងទ័ពបាននិយាយថា យន្តហោះកងកម្លាំងការពារជាតិអ៊ីស្រាអ៊ែល (IDF)  បានវាយប្រហារប៉ុស្តិ៍ឃ្លាំមើលមួយ ដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មយុទ្ធប៉ាឡេស្ទីន ហាម៉ាស(Hamas)។ ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹងគ្រាប់បាល់ផ្ទុះ ដែលត្រូវបានបាញ់បង្ហោះកាលពីថ្ងៃអាទិត្យនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលដោយក្រុមសកម្មយុទ្ធប៉ាឡេស្ទីន (Hamas)។

គួររម្លឹកថា រយៈពេលប៉ុន្មានខែកន្លងមកនេះ ភាគីទាំងពីរធ្លាប់បានរក្សាបទឈប់បាញ់លក្ខណៈក្រៅផ្លូវការមួយផងដែរ។

 

ប្រភព៖ Xinhua ប្រែសម្រួល៖ កង​ ស្រីលីន