ការចាប់ខ្លួនមហាសេដ្ឋីហុងកុង Jimmy Lai ហាក់ដូចជាការបញ្ចប់សេរីភាពសារព័ត៌មានក្នុងទីក្រុង ហុងកុង
ទីក្រុងឡុងដ៍៖ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង លោក ណាថាន់ ឡវ៍ (Nathan Law) បាននិយាយនៅថ្ងៃច័ន្ទនេះថា ការចាប់ខ្លួនមហាសេដ្ឋីសារព័ត៌មានលោក ជីមមី ឡៃ (Jimmy Lai) ហាក់ដូចជាការបញ្ចប់សេរីភាពសារព័ត៌មាននៅក្នុងទីក្រុងហុងកុង និងគម្រាមកំហែងដល់នយោបាយ។
មហាសេដ្ឋី ជីមមី ឡៃ អាយុ៧១ឆ្នាំ គឺជាសកម្មជនប្រជាធិបតេយ្យម្នាក់ ដែលលេចធ្លោជាងគេនៅក្នុងទីក្រុងហុងកុង និងជាអ្នករិះគន់ដ៏ខ្លាំងក្លាចំពោះទីក្រុងប៉េកាំងផងដែរ។
សូមជម្រាបផងដែរថា សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យលោក ជីមមី ឡៃ ត្រូវបានអាជ្ញាធរហុងកុងចូលទៅចាប់ខ្លួននៅក្នុងក្រុមហ៊ុនសារព័ត៌មានរបស់លោកផ្ទាល់ក្រោមច្បាប់សន្តិសុខជាតិថ្មី នៅថ្ងៃច័ន្ទទី១០ ខែសីហា ឆ្នាំ២០២០។
ប្រភព៖ Reuters ប្រែសម្រួល៖ កង ស្រីលីន