ចំនួនអ្នកស្លាប់ដោយសារការបាក់ដីនៅឥណ្ឌាកើនឡើងដល់ជាង៤៣នាក់ហើយ ខណៈមនុស្សរាប់សិប នាក់ទៀតកំពុងបាត់ខ្លួន
ប្រទេសឥណ្ឌា៖ ចំនួនអ្នកស្លាប់ដោយសារការបាក់ដីនៅរដ្ឋកេរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងដល់យ៉ាងតិច ៤៣នាក់ ព្រមទាំងមានអ្នកបាត់ខ្លួនជាច្រើនទៀតកំពុងត្រូវបានស្វែងរក។
នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃច័ន្ទទី១០ ខែសីហា ឆ្នាំ២០២០។
អាជ្ញាធរក្នុងស្រុកបានឲ្យដឹងថា ការបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនដងបានវាយប្រហារចម្ការតែមួយនៅក្នុងស្រុកអ៊ីឌូគី (Idduki) នៃប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃសុក្រកន្លងទៅ។
គួររម្លឹកថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រៅពីប្រទេសឥណ្ឌា ក៏មានមនុស្សច្រើនជាង ៣០០នាក់
បានស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីនៅភាគខាងកើតនៃប្រទេសបង់ក្លាដែស និងប្រទេសណេប៉ាល់ផងដែរ។
ប្រភព៖ Aljazeera ប្រែសម្រួល៖ កង ស្រីលីន