ដូណាល់ត្រាំ កំពុងបញ្ជូនយន្តហោះជំនួយទៅប្រទេសលីបង់តាមការសន្យា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូន យន្តហោះជំនួយជាច្រើនទៀត ដើម្បីជួយដល់ទីក្រុងបេរូត ប្រទេសលីបង បន្ទាប់ពីការផ្ទុះដ៏កក្រើក។
សេចក្តីប្រកាសដោយលោក ដូណាល់ ត្រាំ ធ្វើឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកបានជូនដំណឹងដល់រដ្ឋាភិបាលលីបង់ថា លោកនឹងបញ្ជូនយន្តហោះជំនួយអាមេរិកចំនួន៣គ្រឿង ទៅទីក្រុងបេរូត ដើម្បី ផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងឧបករណ៍សង្រ្គោះបន្ទាន់នានា។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចដើម្បីជួយស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នេះ។
សូមបញ្ជាក់ថា រហូតមកដល់នេះមានប្រទេសជាច្រើនផងដែរ ដែលបានផ្តល់ជំនួយដល់ប្រទេសលីបង់ ចំពោះឧប្បទ្ទហេតុផ្ទុះឃ្លាំងផ្ទុកជាតិគីមី នៅទីក្រុងបេរូតកាលពីថ្ងៃអង្គារសប្តាហ៍មុន៕
ប្រភព៖ Sputnik, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ