មហាសេដ្ឋីហុងកុង ដែលតែងតែរិះគន់រដ្ឋាភិបាលចិន ត្រូវបានចាប់ខ្លួនហើយ

ហុងកុង៖ លោក ជីមមី ឡៃ (Jimmy Lai) មហាសេដ្ឋីខាងប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងហុងកុង ដែលតែងតែរិះគន់រដ្ឋាភិបាលប៉េកាំង ត្រូវបានប៉ូលីសចាប់ខ្លួន នៅថ្ងៃច័ន្ទនេះ ក្រោមច្បាប់សន្តិសុខជាតិថ្មីពីបទឃុបឃិតជាមួយបរទេស។

 
មហាសេដ្ឋីហុងកុង ដែលតែងតែរិះគន់រដ្ឋាភិបាលចិន ត្រូវបានចាប់ខ្លួនហើយ

អាជ្ញាធរបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ជីមមី ឡៃ ជាមនុស្សម្នាក់ក្នុងចំណោម៧នាក់ ទៀតត្រូវបានចាប់ខ្លួនពីបទឃុបឃិតជាមួយកងកម្លាំងបរទេស។ មិន​តែប៉ុណ្ណោះ កម្លាំងប៉ូលីសហុងកុងបានសំរុកចូលទៅចាប់ខ្លួនរូបលោកក្នុងការិយាល័យផ្ទាល់តែម្តង។

សូមបញ្ជាក់ថា លោក ជីមមី ឡៃ ជាម្ចាស់ក្រុមហ៊ុមសារព័ត៌មាន Apple Daily និង Next Magazine ដែលជាសារព័ត៌មានប្រជាធិបតេយ្យ តែងតែចេញផ្សាយអត្ថបទរិះគន់ចំៗ ព្រមទាំងប្រឆាំងនឹងរដ្ឋា
ភិបាលទីក្រុងប៉េកាំងទៀតផង៕

ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ