[វីដេអូ] Ep. 81 ប្រធានបទ៖ ក្លិនមាត់របស់កុមារ
ក្លិនមាត់របស់កុមារគឺទាក់ទងជាមួយក្លិនមិនល្អដែលបណ្តាលមកពីការខ្វះអនាម័យមាត់ធ្មេញឬចំណីអាហារជាប់នៅចន្លោះធ្មេញដែលសម្អាតមិនបានស្អាត។ មួយវិញទៀតទាក់ទងជាមួយសុខភាពទូទៅរបស់កុមារ។
រោគសញ្ញា ៖
- កង្វះអនាម័យមាត់ធ្មេញ
- ពុកធ្មេញ
- អាប់សែធ្មេញ
- និយាយ
- ស្ងួតមាត់
- អាហារ
- ដកដង្ហើម។
ចំពោះបញ្ហាក្លិនមាត់ដែលទាក់ទងជាមួយច្រមុះនិងបំពង់ក បណ្តាលមកពីក្រពះរបស់កុមារ ដែលប្រើប្រាស់ថ្នាំប៉ះពាល់ជាមួយក្រពះ ច្រាលទឹកអាស៊ីត ហើយក៏ជាបញ្ហាដែលធ្វើឲ្យមានក្លិនមាត់ផងដែរ។ប្រសិនបើកុមារមានក្លិនមាត់មិនល្អ សូមអាណាព្យាលប្រញាប់ជូនកូនៗមកធ្វើការពិនិត្យសុខភាពមាត់ធ្មេញជារៀងរាល់៦ ខែ ឬ១ឆ្នាំម្តង ដើម្បីតាមដានសុខភាពមាត់ធ្មេញ និងព្យាបាលទាន់ពេលវេលា។
ជាចុងក្រោយ សូមអាណាព្យាបាលគ្រប់រូបយកចិត្តទុកដាក់ចំពោះមាត់ធ្មេញរបស់កុមារ កុំបំភ័យកុមាររឿងដកធ្មេញ គួរបង្រៀនពួកគាត់ឲ្យចេះ
ដុសធ្មេញមុនពេលចូលគេង និងក្រោយពេលញ៉ាំអាហាររួចដើម្បីថែរក្សាមាត់ធ្មេញឲ្យស្អាតជៀសវាងការពុក និងមានក្លិនមាត់មិនល្អ៕
សូមទស្សនាវីដេអូ ៖