[វីដេអូ] Ep. 80 ប្រធានបទ៖ បញ្ហាសុខភាពមាត់ធ្មេញទូទៅរបស់កុមារ
កុមារងាយនឹងប្រឈមនូវបញ្ហាជាច្រើនទាក់ទងនឹងបញ្ហាធ្មេញនៅពេលដែលញុំាចំណីអាហារអាចនឹងធ្វើឲ្យងាយពុកធ្មេញ ព្រោះស្រទាប់ធ្មេញកុមារគឺស្តើងជាងធ្មេញស្រុក។ ហេតុដូចនេះមាតាបិតាគ្រប់រូបគួរយកចិត្តទុកដាក់ថែទាំសុខភាពមាត់ធ្មេញកូនៗឲ្យបានល្អ។
Dental abscess គឺជាការបង្ករោគដោយបាក់តេរីដែលកើតឡើងនៅលើធ្មេញរបស់កុមារ ជាពិសេសអាចបង្កទៅជាពងខ្ទុះឬដំបៅនៅចុងឫសឬអាចលេចចេញនៅលើអញ្ចាញធ្មេញរបស់កុមារផងដែរ។បញ្ហានេះអាចកើតឡើងទាំងធ្មេញព្រៃ និងធ្មេញស្រុក។
សញ្ញាដែលបង្កឲ្យមាន Dental abscess ចែកចេញជា ៣កត្តាធំៗមាន ៖
- កត្តាអនាម័យជាចម្បង ទាក់ទងលើការសំអាតធ្មេញកុមារឲ្យបានត្រឹមត្រូវ។
- កត្តាពេលវេលា ទាក់ទងនឹងការតាមដាន និងយកចិត្តទុកដាក់លើកុមារមកពិនិត្យសុខភាពមាត់ធ្មេញជាប្រចាំ។
- កត្តាប៉ះទង្គិច ការប្រុងប្រយ័ត្នទៅលើការប៉ះទង្គិចផ្សេងៗលើធ្មេញកុមារ។
ជាចុងក្រោយ មាតាបិតាគួរតែយលចិត្តទុកដាក់លើធ្មេញរបស់កុមារតូចៗព្រោះវ័យរបស់ពួកគាត់គឺមិនទាន់ចេះសម្អាតធ្មេញឲ្យស្អាតនិងអនាម័យល្អនោះទេ ដូច្នេះហើយគឺទាមទារឲ្យមាតាបិតាថែទាំ និងបង្រៀនកូនពីរបៀបនៃការដុសធ្មេញជាប្រចាំ និងជៀសវាងឲ្យកូនញុំាអាហារដែលធ្វើងាយនឹងធ្វើឲ្យធ្មេញកុមារពុកមានដូចជា អាហារផ្អែម ស្ករគ្រាប់ និងភេសជ្ជ:គ្រឿងកំប៉ុងផ្សេង ៕
សូមទស្សនាវីដេអូ ៖