លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងសារព្រមានយ៉ាងធ្ងន់ៗថាសន្តិសុខពិភពលោកកំពុងស្ថិតក្នុងសភាពប្រកាសអាសន្ន

នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយនៅទីក្រុងញូវយ៉ក លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងសារព្រមានយ៉ាងធ្ងន់ៗថា សន្តិសុខពិភពលោកកំពុងស្ថិតក្នុងសភាពប្រកាសអាសន្ន ខណៈដែលសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) កំពុងមានភាពចុះខ្សោយ។

 
លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងសារព្រមានយ៉ាងធ្ងន់ៗថាសន្តិសុខពិភពលោកកំពុងស្ថិតក្នុងសភាពប្រកាសអាសន្ន

ថ្លែងក្នុងឱកាសបើកសន្និសីទត្រួតពិនិត្យលើកទី ១១ នៃរដ្ឋភាគីនៃសន្ធិសញ្ញា NPT កាលពីថ្ងៃចន្ទម្សិលមិញនេះ លោក Guterres បានលើកឡើងថា សន្ធិសញ្ញាដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខសកលអស់រយៈពេលជាង ៥ ទសវត្សរ៍មកនេះ កំពុងតែសឹករិចរិលជាលំដាប់។ លោកបានសង្កត់ធ្ងន់លើចំណុចគ្រោះថ្នាក់ចំនួន ៣ គឺ៖

1.ការមិនគោរពតាមការសន្យា៖ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ មិនបានអនុវត្តតាមការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយអាវុធរបស់ខ្លួន។

2.ការប្រកួតប្រជែងអាវុធសារជាថ្មី៖ ការចំណាយលើវិស័យយោធាពិភពលោកបានកើនឡើងដល់កម្រិតកំណត់ត្រា ២,៧ ទ្រីលីនដុល្លារ ក្នុងឆ្នាំ ២០២៥។

3.បច្ចេកវិទ្យាថ្មីៗ៖ ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាកុំព្យូទ័រ Quantum កំពុងបង្កជាការគំរាមកំហែងថ្មីដល់ការគ្រប់គ្រងអាវុធ។

លោកអគ្គលេខាធិការបានអំពាវនាវឱ្យមេដឹកនាំពិភពលោក ដាស់ស្មារតីដែលកំពុងភ្លេចភ្លាំង និងត្រូវចងចាំថា សង្គ្រាមនុយក្លេអ៊ែរមិនអាចមានអ្នកឈ្នះឡើយ ហើយវាមិនត្រូវកើតឡើងជាដាច់ខាត។ លោកបានជំរុញឱ្យរដ្ឋភាគីទាំងអស់៖

បន្តពង្រឹងការត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)

បញ្ឈប់រាល់ការសាកល្បងអាវុធនុយក្លេអ៊ែរ។

បង្កើតវិធានការទប់ស្កាត់ការប្រើប្រាស់ AI ក្នុងការបញ្ជាអាវុធមហាវិកាសនេះ។




ប្រភព៖ 
Reuters