ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តកោះកុង | ពោធិ៍សាត់ | កំពង់ធំ | ស្វាយរៀង (ចាប់ពី ថ្ងៃទី ២២ - ២៦ ខែ មិថុនា ឆ្នាំ ២០២០)
បើយោងតាមទំព័រហ្វេសប៊ុក (Facebook page) របស់ក្រសួងសាធារណ:ការនិងដឹកជញ្ជូន បានឲ្យដឹកថា សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត សម្រាប់ឆ្នាំ២០២០ នឹងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាលទាំងនេះ រួមមានខេត្តកោះកុង ពោធិ៍សាត់ កំពង់ធំ ស្វាយរៀង ចាប់ពី ថ្ងៃទី ២២ - ២៦ ខែ មិថុនា ឆ្នាំ ២០២០ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
គួររម្លឹកផងដែរថា សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័តនេះគឺជាការបង្ខិតសេវា ឲ្យមកជិតប្រជាពលរដ្ឋ ដើម្បីចំណេញពេលវេលា ថវិកា និងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
::: ចំពោះព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | (HK) : ០១២ ៧៨៨ ១១៤
:::ប្រឹក្សាយោបល់៖ ០៨៥ ៩២ ៩០ ៩០ | ០៦៧ ៩២ ៩០ ៩០ | ០១៥ ៩២ ៩០ ៩០
::: ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh
::: ទាញយកព័ត៌មានលម្អិតឆៀកប្រចាំឆ្នាំ៖ https://bit.ly/30zUt84
ប្រភព: ក្រសួងសាធារណ:ការ និងដឹកជញ្ជូន