ចិនមិនទាន់លក់វ៉ាក់សាំងការពារវីរុសកូវីដ១៩នៅឡើយទេរហូតដល់ឆ្នាំ២០២១

ទីក្រុងប៉េកាំង៖ វ៉ាក់សាំងការពារវីរុសកូរ៉ូណាមួយ ដែលចិនកំពុងផលិតនឹងទាន់ត្រៀមរួចរាល់ក្នុងការ ដាក់លក់នៅឡើយទេរហូតដល់ឆ្នាំ២០២១ នាយកប្រតិបត្តិជាន់ខ្ពស់បាននិយាយថា ក្រុមអ្នកស្រាវជ្រាវជួបការលំបាកក្នុងការសាកល្បងប្រើប្រាស់ទៅលើមនុស្សលក្ខណៈទ្រង់ទ្រាយធំ ពីព្រោះករណីឆ្លងថ្មីក្នុងប្រទេសចិនមានតែបន្តិចបន្តួច។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

 
ចិនមិនទាន់លក់វ៉ាក់សាំងការពារវីរុសកូវីដ១៩នៅឡើយទេរហូតដល់ឆ្នាំ២០២១

ការពិសោធន៏វ៉ាក់សាំងការពារវីរុសកូវីដ១៩ ត្រូវបានគេអនុវត្តជាង១០ដង ទៅអ្នកជម្ងឺលើសកលលោក ប៉ុន្តែការពិសោធន៏ទាំងនោះមិនបានឆ្លងកាត់ដំណាក់កាល៣ចុងក្រោយទេ ដែលតម្រូវឲ្យអ្នកចូលរួមរាប់ ពាន់នាក់កំណត់ប្រសិទ្ធិភាពរបស់វ៉ាក់សាំង៕

ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ