ប្រជាពលរដ្ឋថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ឱ្យដំណើរការរថយន្តក្រុង ដោយឥតគិតថ្លៃ

សេវាកម្មរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ទៅវិញទៅមក ពីក្រុងរុនតាឯកតេជោសែន មកក្រុងសៀមរាប និងពីក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន ដោយឥគិតថ្លៃ បានចាប់ផ្តើមដំណើរការតាំងពីព្រលឹមស្រាងៗ នៃថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

 
ប្រជាពលរដ្ឋថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ឱ្យដំណើរការរថយន្តក្រុង ដោយឥតគិតថ្លៃ

សូមបញ្ជាក់ថា កាលពីព្រឹកម្សិលមិញ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានដាក់ឱ្យដំណើរការ អនុវត្តន៍សាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ពីក្រុងរុនតាឯកតេជោសែន មកក្រុងសៀមរាប និងពីក្រុងសៀមរាប ទៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដោយឥតគិតថ្លៃ។ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការចំណាយ របស់បងប្អូនប្រជាពលរដ្ឋដែល បានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក មកបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ នៅក្នុងក្រុងសៀមរាប។ ក្នុងការដាក់ឱ្យដំណើរការសាកល្បងនេះ មានរថយន្ត ១៥ គ្រឿង ក្នុងមានរថយន្ត ១០គ្រឿងធ្វើដំណើរជាប្រចាំ និង ៥ គ្រឿងទៀត ត្រៀមចាំ ក្នុងករណីមានប្រជាពលរដ្ឋធ្វើដំណើរច្រើន រដ្ឋបាលខេត្តនឹងបន្ថែមរថយន្តនេះទៀត។

 

ប្រភព៖ ក្រសួងព័ត៌មាន