បារាំងបញ្ឈប់ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាស្តីពីបត្យាប័នជាមួយហុងកុងហើយ
ទីក្រុងប៉ារីស៖ ប្រទេសបារាំងបាននិយាយថា ខ្លូននឹងបញ្ឈប់ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាស្តីពីបត្យាប័នជាមួយហុងកុងបន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ចេញនូវច្បាប់សន្តិសុខថ្មីមួយដ៏ចម្រូងចម្រាស់។
ក្រសួងការបរទេសបារាំងបានរិះគន់យ៉ាងខ្លាំងចំពោះច្បាប់សន្តិសុខថ្មីដោយសារការមើលឃើញពីស្ថាន ការណ៍ចុងក្រោយនេះ ព្រមទាំងបាននិយាយថា ខ្លួននឹងមិនបន្តដំណើរការចំពោះការផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងបត្យាប័នរវាងបារាំង និងហុងកុង ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ទៀតនោះទេ។ ការសម្រេចចិត្តបែបនេះ គឺដោយសារតែច្បាប់សន្តិសុខជាតិថ្មីនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាជន និងអាជីវកម្មរបស់បារាំងផងដែរ។
គួរបញ្ជាក់ទៀតថា ប្រទេសនូវែលសេឡង់ កាណាដា អង់គ្លេស អូស្រ្តាលី និងអាឡឺម៉ង់បានផ្អាកសន្ធិសញ្ញាបត្យាប័នជាមួយហុងកុងរួចហើយ ចាប់តាំងពីច្បាប់សន្តិសុខជាតិថ្មីនេះ ត្រូវបានដាក់ចេញកាលពីខែមិថុនាមកម្ល៉េះ៕
ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន